• 2019-09-04 06:32:07
  • ព័ត៌មាន

​ដំណឹងល្អ​!​ ​ពាក្យសុំ​ចូលរួម​ប្រឡង​ ​The​ ​Mask​ ​មិន​គិតថ្លៃ​ទេ​​ មាននៅ​គ្រប់​ហាង​លក់​ទូរសព្ទ ​​OPPO​

  • 2019-09-04 06:32:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្រាប់​បេក្ខជន​ ​បេក្ខនារី​ ​ដែល​មានបំណង​ចង់​បញ្ចេញ​សមត្ថភាព​សម្លេង​ ​ក្នុង​កម្មវិធី​ The​ ​Mask​ ​Singer​ ​Cambodia​​ ​អាចម​ក​ទទួលយក​ពាក្យសុំ​ចូលរួម​ប្រឡង​ ​ដោយ​ឥតគិតថ្លៃ​ ​ចាប់ពី​ថ្ងៃនេះ​តទៅ​ ​នៅ​ហាង​លក់​ទូរសព្ទ​ដៃ​ដែល​មាន​ស្លាក​សញ្ញា​ ​OPPO​ ​ដែល​នៅ​ក្បែរ​ផ្ទះ​របស់អ្នក​ជាងគេ​។​

​ក្រៅពី​នេះ​ ​លោកអ្នក​ក៏អាច​ទទួលយក​ពាក្យសុំ​ចូលរួម​ប្រឡង​ដោយ​ឥតគិតថ្លៃ​នៅក្នុង​ ​Studio​ ​ហង្ស​មាស​ ​ផ្សារ​ទំនើប​ ​អ៊ី​អន​ម៉ល​ ​សែនសុខ​ ​ភ្នំពេញ​ ​ជាន់ទី៤​ ​បាន​យ៉ាង​ងាយស្រួល​ផង​ដែរ​។​ ​The​ ​Mask​ ​Signer​ ​Cambodia​ ​គឺជា​កម្មវិធី​ថ្មី​ ​ប្លែក​ ​ជាលើកដំបូង​តែមួយគត់​ ​ក្រោម​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន​ធំ​ចំនួន​ពីរ​ ​គឺ​ ​ហង្ស​មាស​ ​និង​​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​ប្រចាំ​នៅ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា​ ​ដែល​វា​គឺជា​កំពូល​កម្មវិធី​ប្រឡង​ច្រៀង​សម័យ​ ​Digital​ ​ប្លែក​ពី​គេ​តម្រូវឲ្យ​បេក្ខជន​ទាំងអស់​ច្រៀង​ដោយ​ពាក់​របាំងមុខ​ ​ទៅតាម​ស្ទីល​របស់​ពួកគេ​ ​ ​រៀង​ៗ​ខ្លួន​ ​និង​ធ្វើការ​បង្ហាញ​សមត្ថភាព​ពិត​ ​ដោយ​ការ​បញ្ចេញ​សម្លេង​ពិត​របស់​ពួកគេ​នៅ​លើ​ឆាក​តន្រ្តី​ដ៏​ធំ​សម្បើម​ខ្នាត​អន្តរជាតិ​ដ៏​ទំនើប​ ​នៅមុខ​មហាជន​រាប់​លាន​នាក់​។​

​មកដល់ពេលនេះ​ ​កម្មវិធី​ប្រឡង​ចម្រៀង​បែប​ ​Digital​ ​“​The​ ​Mask​ ​Singer​ ​Cambodia​”​ ​ដែល​បាន​ឧបត្ថម្ភ​ផ្តាច់​មុខ​ដោយក្រុម​ហ៊ុន​ ​OPPO​ ​បាន​ចាប់ផ្តើម​ដំណើរការ​ជម្រុះ​វគ្គ​ដំបូង​បន្តបន្ទាប់​ផ្តើម​ចាប់ពី​៖​

​-​ ​ខេត្តសៀមរាប​ ​នៅ​ផ្សារ​ហេ​រី​ថេ​ក​ ​(​The​ ​Heritage​ ​Walk​ ​)​ ​កាលពី​ថ្ងៃទី០១​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២០១៩​ ​និង​ទើបតែ​បញ្ចប់​ប្រកបដោយ​ភាព​ជោគជ័យ​ ​និង​ ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ ​ ​

-​ ​នៅ​ខេត្តតាកែវ ​នៅក្នុង​សកលវិទ្យាល័យ​ ​បៀ​លប្រាយ​ ​កាល​ថ្ងៃទី​ ​០៣​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២០១៩​​ហើយ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពីសំណាក់​មហាជន​ ​និង​ ​អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​គ្រប់​ស៊េរី​តែម្តង​។​

​-​ នៅ​ទីរួមខេត្ត​កំពង់ចាម​ នឹងធ្វើឡើង​នៅក្នុង​​​សណ្ឋាគារ​ ​LBN​ ​Asian ​សម្រាប់​វគ្គ​ជម្រុះ​នៅ​ ​ថ្ងៃទី​ ​០៤​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​នេះ​​ ​ដែល​មា​នប្អូនៗ​យុវវ័យ​ចូលរួម​ច្រើន​កុះករ​។​ ​

​-​ សម្រាប់​ ​ថ្ងៃទី០៥​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩ ​ស្អែកនេះ​នឹង​មានកម្ម​វិធី​ប្រគុំ​តន្ត្រី​ ​The​ ​Mask​ ​Singer​ ​Tour​ ​Concert​ ​ដោយមាន​ការផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស​ចាប់ពី​ម៉ោង៨យប់​តទៅ​ដែល​មានការ​ចូលរួម​ពី​កំពូល​តារា​ចំរៀង​ ​អ្នកនាង​ ​ពេជ្រ​ ​សោភា​,​ ​លោក​ ​Step​,​ ​កញ្ញា​ ​រ៉េ​ត​ ​ស៊ូ​ហ្សា​ណា​ ​ដែល​ជា​ ​ ​តារា​តំណាង​ទូស័ព្ទ​ដៃ​ ​OPPO​ ​ព្រមទាំង​តារា​ចំ​រៀង​ល្បី​ៗ​ជាច្រើន​នាក់​ទៀត​។​

​-​ ​សម្រាប់​វគ្គ​ជម្រុះ​នៅ​ខេត្តបាត់ដំបង​ ​នឹង​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​ ​ស្ទឹង​សង្កែ​​ នៅ​ ​ថ្ងៃទី០៦​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២០១៩​ ​ដូ​ច្នេះ​ប្អូន​ៗ​សូម​រួសរាន់​ឡើង​ ​ទៅ​យកពាក្យ​ប្រឡង​ដោយ​មិន​គិតថ្លៃ​ឡើយ​។​

- ​សម្រាប់​វគ្គ​ជម្រុះ​នៅ​រាជធានី​ភ្នំពេញ​ នឹង​ប្រពឹ្រត្ត​ទៅ​នៅ​ ​ថ្ងៃទី​ ​០៨​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២០១៩​ ​នៅ​ផ្សារ​ទំនើប​ ​ ​ ​ ​អ៊ី​អន​ម៉ល​ ​សែនសុខ​ ​ភ្នំពេញ​ ​ជាន់ទី៤​។​

​អាស្រ័យហេតុ​នេះ​សម្រាប់​អ្នក​ពុំ​ទាន់បាន​មក​ទទួលពាក្យ​សុំ​ចូលរួម​ប្រឡង​ ​The​ ​Mask​ ​Singer​ ​Cambodia​ ​ដោយ​ឥតគិតថ្លៃ​ ​សូម​ប្រញាប់​រួសរាន់​អញ្ជើញ​មកកាន់​ហាង​លក់​ទូរស័ព្ទ​ដៃ​ ​OPPO​ ​ដែរ​នៅ​ក្បែរ​លោកអ្នក​ជាងគេ​ ​រឺ​ក៏​ ​នៅ​ក្រុមហ៊ុន​ហង្ស​មាស​ផ្ទាល់​។​ ​សូមកុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ទៅ​ឲ្យសោះ​ ​ព្រោះ​ ​ជ័យលាភី​ដែល​ឈ្នះ​ចុងក្រោយ​នឹង​ទទួល​បាន​ទឹកប្រាក់​សុទ្ធ​ដល់ទៅ​ ​100,000,000រៀល​ ​(​១រយ​លាន​រៀល​)​ ​ប្រមាណ​ជា ២៥ ០០០០ ​ដុល្លា​អាមេរិក​ ​ថា​មិន​ត្រូវ​អាច​មាន​រង្វាន់​ទូរសព្ទ​ដៃ​ទំនើប​ៗ​ពី​ ​OPPO​ ​បន្ថែម​ទៀត​ក៏​ថា​បាន​។​

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូល​ទៅកាន់​គេហទំព័រ​ផ្លូវការ​របស់​ ​OPPO​ ​ដូចជា​៖​

អត្ថបទ៖ រក្សា

មតិយោបល់