• 2019-09-09 02:31:49
  • ព័ត៌មាន

ហេងលើហេង! បាន​ជួប​ Yuri ដូចប្រាថ្នាហើយ Boy ថែមទាំងបានរួមការងារជាមួយទៀត

  • 2019-09-09 02:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្ដី​សុបិន​របស់​អ្នក​គាំទ្រ​ម្នាក់ឈ្មោះ​​ Boy Pakorn ដែល​ប្រាថ្នា​ចង់ជួប​ផ្ទាល់​ជាមួយ​ Yuri ក្រុម​ Girls' Generation បាន​ក្លាយ​ជា​ការពិតហើយ។

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ តារា​ K-Pop ពី​ក្រុម​ Girls' Generation Yuri បាន​មក​កាន់​ប្រទេស​ថៃ​ ដើម្បី​ចូល​រួម​កម្មវិធីមួយ​ ព្រម​ទាំង​បាន​ផ្ដល់​បទសម្ភាស​ឲ្យ​ទូរទស្សន៍​ក្នុង​ស្រុក​ដែល​មាន​ Boy Pakorn ជា​ពិធីករពិសេស។ ក្រោយ​ចប់​ការងារ​រួម​គ្នា​ Yuri បាន​បង្ហោះ​រូបភាព​របស់​នាង​ព្រម​ជាមួយ​ Boy នៅ​លើ​គណនី​ Instagram ផ្ទាល់​ខ្លួន​ថែម​ទៀត។

Boy Pakorn ឯណេះ​វិញ​ក៏​បាន​បង្ហោះ​រូបភាព​ដែល​លោក​ថត​ជាមួយ​តារា​ក្នុង​ដួង​ចិត្ត​ម្នាក់​នេះ​ដែរ ជាមួយ​ពាក្យ​ថា «ស្រឡាញ់ណា! នាង​ពិត​ជា​គួរ​ឲ្យ​ស្រឡាញ់​ ថែម​ទាំង​រួសរាយ​ទៀត។ ខ្ញុំ​មិន​ដឹង​ថា​គួរ​បរិយាយ​បែប​ណាទេ។ សូម​ជូន​ក្ដី​ស្រឡាញ់​ដល់​ SONE (អ្នក​គាំទ្រ SNSD) ទាំងអស់ក្នុង​ប្រទេស​ថៃ។ តារា​ជា​ទី​ស្រឡាញ់​របស់​យើង​ គឺ​ពិត​ជា​គួរ​ឲ្យ​ស្រឡាញ់​ណាស់។ ជា​ SONE រៀង​រហូត! បេសកកម្ម​របស់​ខ្ញុំ​បញ្ចប់​ហើយ»។

នេះ​រាប់​ទុក​ជា​ក្ដី​សុខ​ធំ​មួយ​ទៀត​របស់​ Boy ក្នុង​នាម​ជា​អ្នក​គាំទ្រ​ម្នាក់​របស់​ Girls' Generation ជាពិសេស​ Yuri ព្រោះ​ថា​តាំង​ពី​ដើម​គេ​តែង​ឃើញ​តារាប្រុស​រូប​នេះ​ចុច Like និង​ Comment ជា​រឿយៗ​លើ​រូប​ដែល​ Yuri បង្ហោះ​ម្ដងៗ។ នេះ​ជា​ការ​បញ្ជាក់​អំពី​ការស្រឡាញ់ ​គាំទ្រ គ្មាន​ចិត្ត​ងាករេរបស់​ហ្វេន​ម្នាក់​នេះ៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម