• 2019-09-09 08:23:51
  • ព័ត៌មាន

ភ្ញាក់​ផ្អើល ស៊ឹម សូលីកា និង អេង រិទ្ធី ចូល​រោងការ​ព្រឹក​មិញ បញ្ចប់​ចចាមអារ៉ាម​ទាំង​ឡាយ​

  • 2019-09-09 08:23:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត ស៊ឹម សូលីកា ពិធីការិនី​ទូរទស្សន៍​បាយ័ន និង​លោក អេង រិទ្ធី ដែល​ជា​ពិធីករ​ទូរទស្សន៍​ជាមួយ​គ្នា បានរៀបការ​ជាមួយ​គ្នា​ហើយ​នៅ​ព្រឹក​នេះ ដោយ​បញ្ចប់​រាល់​ព័ត៌មាន​ទាំង​ឡាយ។

ស៊ឹម សូលីកា និង​លោក អេង រិទ្ធី បាន​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​ពួក​គេ​មិន​ដែល​ចេញ​មុខ​មក​អះអាង​បែប​ណា​ឡើយ បើ​ទោះ​ជា​មាន​ព័ត៌មាន​ពី​ពួក​គេ​យ៉ាង​ណា​ក្ដី។ ដូច្នេះ​ហើយ ធ្វើ​មន្ទិល​សង្ស័យ​នៅ​តែ​កើត​មាន​ត្បិត​ថា នៅ​ពី​ក្រោយ​ចំណង​ទាក់​ទង​រវាង​អ្នក​មេម៉ាយ និង​ពោះម៉ាយ នេះ លេច​លឺ​ដោយ​យោង​លើ​ហេតុផល​មួយ​ចំនួន។

ហេតុ​ផល​មួយ​ក្នុង​ចំណោម​នោះ គឺ​ថា អ្នក​នាង ស៊ឹម សូលីកា គ្រាន់​តែ​បណ្ដើរ​លោក អេង រិទ្ធី ដើម្បី​បញ្ឈឺ​លោក ទិត្យ ថាវរិទ្ធ អតីត​ស្វាមី ដែល​ទៅ​មាន​ស្នេហ៍​ជាមួយ​តារា​ស្រី នៅ សុនិតា ដោយ​ទើប​នឹង​មាន​កូន​ជាមួយ​គ្នា​ថ្មី​ៗ​ប៉ុណ្ណោះ។ ចចាមអារ៉ាម ខ្លះ​ទៀត បាន​លេច​​ចេញ​មក​ថា ពួក​គេ​សេព​គប់​គ្នា គ្រាន់​បាំង​មុខ​ប៉ុណ្ណោះ ព្រោះ សូលីកា មាន​មន្ត្រី​ថ្នាក់​ធំ​មួយ​រូប​ផ្សេង​ទៀត​ជួយ​ទំនុក​បម្រុង​ជីវិត​ហ៊ឺហារ​របស់​នាង។

យ៉ាង​ណា អ្វី​បាន​បញ្ចប់​ដោយ​ជ្រះ​ស្រឡះ បន្ទាប់​ពី​ពួក​គេ​បាន​ចូល​រោង​ជ័យ​ព្រឹក​មិញ​នេះ​នៅ​គេហដ្ឋាន​របស់​ពួក​គេ​នៅ​បុរី​ប៉េងហួត​បឹង​ស្នោ​ទៅ​ហើយ។

រូបភាព៖ អ៊ឹម ជីវ៉ា

អត្ថបទ៖ ទារិកា

មតិយោបល់