• 2019-09-18 03:20:17
  • ជីវិតតារា

សារ៉ាយ សក្ខណាទទួលកាដូធំចូលគ្រួសារ ក្រោយត្រឡប់មកទឹកដីកំណើត

  • 2019-09-18 03:20:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្តែងសារ៉ាយ សក្ខណាក្រោយពីត្រឡប់មកទឺកដីកំណើតជាញឹកញាប់ព្រមជាមួយស្វាមី និងកូនស្រីសំណព្វចិត្តរយៈពេលវែង២ខែកន្លះមកនេះ​ នាងពិតជារវល់ច្រើន ជាមួយ​នឹងការមើលថែមុខជំនួញហាងកែសម្រស់​។

ជាក់ស្តែងទើបតែប៉ុន្មានថ្ងៃមុន តារាស្រអែមមុខស្រស់រូបនេះបានទទួលដំណឹងរីករាយមួយយ៉ាងភ្ញាក់ផ្អើលសម្រាប់ក្រុមគ្រួសាររបស់នាងក្រោយជិតដល់ដ្ងៃត្រឡប់ទៅអាមេរិកវិញ ដោយអតីតតារាស្រីរូបនេះកំពុងពពោះកូនទី២ទៀត ខណៈខ្លួនកំពុងតែចង់បានប្អូនសម្រាប់កូនស្រីជាទីស្រលាញ់របស់នាងផងនោះ។​

សម្រាប់អ្នកគាំទ្រតារាស្រីរូបនេះក៏សម្តែងក្តីរំភើបអបអរជំនួសដែរ ព្រោះអាចនិយាយបានថា សក្ខណាជាតារាស្រីមួយរូបដែលមានសំណាងទទួលបានការស្រលាញ់ និងថ្នាក់ថ្នមពីស្វាមី។

ដោយឡែកចំពោះដំណឹងដ៏រីករាយ ថៅកែស្រីរូបនេះបានរៀបរាប់មកកាន់ Sabay ​ថា៖ នាងពិតជាកំពុងពពោះកូនទី ២ ប្រាកដមែន ពិសេសស្របពេលនឹងការធ្វើដំណើរមកទឹកដីកំណើតរយៈពេល​ ២ខែកន្លះមក ហើយរយៈពេលនៃការពពោះរបស់តារារូបនេះក៏មានអាយុប៉ណ្ណឹងដែរ។ បើតាមសម្តីដែលតារាស្រីរូបនេះបន្ថែម នាងពិតជាសប្បាយចិត្តខ្លាំងមែនទែន ដែលនាងបានទទួលកាដូធំដ៏អស្ចារ្យសម្រាប់គ្រួសារពិសេសស្វាមីរបស់អ្នកនាងលោកកែវ មេត្រី ដែលជាអនិកជនខ្មែរ-អាមេរិក។ អ្នកទាំំង២ ចាប់ដៃគ្នារៀបការតាំងពីថ្ងៃ ​១២ ខែ ធ្នូ ឆ្នាំ ២០១៣កន្លង។​ មួយទៀតអាចរកប្អូនម្នាក់ទៀតឲ្យកូនស្រីសំណព្វតែម្នាក់ ព្រោះរហូតមកទល់ពេលនេះកូនស្រីច្បងមានអាយុ៤ឆ្នាំហើយ។

យ៉ាងណាមិញ អ្វីដែលកាន់តែពិសេសគឺសម្រាប់នាង និងស្វាមីបានបញ្ជាក់បន្ថែមថា កូនទី២នេះ ជាស្រី ឬ ប្រុសមិនសំខាន់នោះទេគឺពួកគេស្រលាញ់ទាំងអស់ ណាមួយចង់មានគ្នាឲ្យកូនស្រី​ ម្យ៉ាងក៏ចង់បានសមាជិកច្រើនបន្ថែមក្នុងគ្រួសារ។ ប៉ុន្តែអតីតតារាស្រីរូបនេះក៏បាន​បន្ថែម​ថា បើបានកូនប្រុសក៏ល្អ ព្រោះមាន​កូនស្រីម្នាក់ហើយ តែបើនិយាយពីស្រឡាញ់គឺ មិនអាចកំណត់បានទេ មានន័យថាស្រឡាញ់ដូចគ្នា​ ហើយពិតជារំភើបខ្លាំង និងកំពុងរង់ចាំទទួលសមាជិកថ្មីមួយឆាប់ៗ។

ចំពោះសុខភាព​វិញ នាពេលបចុប្បន្នកំពុងតែល្ហិតល្ហៃខ្លាំង ព្រោះកូនទី២នេះអ្នកថារាងចាញ់ជាកូនស្រីទី១៕​

ផ្តល់សិទ្ធិរូបភាព៖ អ្នកនាង​ សារ៉ាយ​ សក្ខណា

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់