• 2019-09-18 07:05:14
  • ព័ត៌មាន

Rihanna ត្រូវមហាជនកូរ៉េរិះគន់ធ្ងន់ៗ ដោយសារមិនគោរពពេលវេលា

  • 2019-09-18 07:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សម្បុរ​ស្រអែម​ Rihanna ត្រូវ​បាន​មហាជន​កូរ៉េ​ខាង​ត្បូង​ធ្វើ​ការ​រិះគន់​ធ្ងន់ៗ​ ដោយ​សារ​តែ​បង្ហាញ​ខ្លួន​យឺត​យ៉ាវ​ក្នុង​កម្មវិធី Fenty Beauty របស់​របស់​ខ្លួន ដែល​ធ្វើ​ឡើង​នា​ទីក្រុង​សេអ៊ូល។

បើ​តាម​ម៉ោង​កំណត់​គឺ Rihanna ត្រូវ​បង្ហាញ​មុខ​វេលា​ម៉ោង ៥ ល្ងាច នៅ​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ប៉ុន្តែ​​ម៉ោង​ ៧ យប់​ហើយ នៅ​មិន​ទាន់​បង្ហាញ​មុខ​ទៀត។ មាន​ការ​ចុះ​ផ្សាយ​ថា​មាន​មនុស្ស​ជា​ច្រើន​បាន​ចាក​ចេញ​ពី​កម្មវិធី​ដោយ​សារ​រង់ចាំ​យូរ​ពេក។

ចំនួន​អ្នក​រិះគន់​បាន​កើន​ឡើង​នៅ​ពេល​ដែល​ពួក​គេ​ដឹង​ថា​ Rihanna បាន​ធ្វើ​ការ​ Live លើ​ Instagram អំឡុង​ពេល​ដែល​គ្រប់​គ្នា​កំពុង​រង់ចាំ​នាង។ Rihanna បាន​ទៅ​ដល់​កម្មវិធី​នៅ​ម៉ោង ៧៖៣០ យប់ ដែល​យឺត​ជាង​ម៉ោង​កំណត់ ២៖៣០ នាទី​ឯណោះ។

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ ដែល Rihanna មាន​ភាព​យឺត​យ៉ាវ​ កាល​ពី​ឆ្នាំ ២០១០ នាង​បាន​​បង្ហាញ​មុខ​យឺត​យ៉ាវ ៥០ នាទី ក្នុង​សន្និសីទ​មួយ ធ្វើ​ឲ្យ​មហាជន​ងឿង​ឆ្ងល់​ថា​ តារា​ស្រី​រូប​នេះ​មាន​ការ​គោរព​ចំពោះ​កូរ៉េ​ខាង​ត្បូង​ឬ​អត់។

មហាជន​បាន​បញ្ចេញ​មតិ​ដូច​​ខាង​ក្រោម ៖

  • “ខ្ញុំ​គិត​ថា​វា​ចម្លែក​មែន​ទែន ដែល​មនុស្ស​ម្នាក់​ដែល​មើល​ងាយ​អាស៊ី អាច​មក​ប្រទេស​កូរ៉េ​ខាង​ត្បូង​នោះ"

  • “វា​ជា​កម្មវិធី​ដែល​មាន​ឈ្មោះ​របស់​នាង​តំណាង ហើយ​នាង​បែរ​ជា​នៅ​ក្នុង​បន្ទប់​រង់ចាំ​ Live លើ Instagram លេង​ទៅ​វិញ ទាំង​ដែល​នាង​យឺត​ពេល ២ ម៉ោង​ទៅ​ហើយ ពិត​ជា​​លីលា​មែន!”

យ៉ាងណាក្ដី ម្ចាស់​បទ "Diamond” បាន​ធ្វើ​ការ​សុំទោស​នៅ​លើ​ឆាក ដោយ​និយាយ​ថា ៖ "ខ្ញុំ​មក​យឺត​ដោយ​តែ​បញ្ហា​ចរាចរណ៍ ​ឲ្យ​ខ្ញុំ​សុំទោស​ផង”៕​

ចុចអាន​៖ នេះហើយស្ទីលតែងខ្លួន Miley ទាំងពេលមុន-ក្រោយរៀបការ និងលែងលះ

ប្រភព៖ Allkpop ប្រែ​សម្រួល៖ សុខហេង

មតិយោបល់