• 2019-09-20 08:45:57
  • ព័ត៌មាន

ខ្លាំងមែន! ក្រុមរំដួល Family យកឈ្នះគូប្រកួត ៥ លើកផ្ទួនៗគ្នា​ពីកម្មវិធី Family Feud

  • 2019-09-20 08:45:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 កម្មវិធី «Family Feud Cambodia» ជាកម្មវិធីកម្សាន្តលំដាប់ពិភពលោកដែលមាននៅទូរទស្សន៍ ប៉ុស្ដិ៍ភីអិនអិនដំបូងគេនៅកម្ពុជា កំពុងតែ​ទទួល​បាន​ការចាប់​អារម្មណ៍​ជាខ្លាំង​ពីសំណាក់​ទស្សនិកជន ជាច្រើន។

យ៉ាងណាមិញ ប៉ុន្មានសប្តាហ៍កន្លងមកនេះ គេបានរកឃើញក្រុមមួយមានឈ្មោះថា «ROMDUL FAMILY» ដែលទទួលបាន​ជ័យ​ជម្នះ​ពីគូ​ប្រកួត​របស់​ខ្លួន​ចំនួន ៥ ក្រុមជាប់ៗគ្នា និងកំពុងតែមាន ភាពលេចធ្លោខ្លាំងនៅក្នុងកម្មវិធី។ ក្រុម ROMDUL FAMILY មាន​សមាជិក ៤ នាក់ រួមមាន យុទ្ធ ឆៃ និច និងពិសិដ្ឋ។ ពួកគេទាំង ៤នាក់សុទ្ធសឹងតែជាយុវជន ដែលមានសមត្ថភាព ភាពវ័យឆ្លាត រហ័ស​រហួន និងឆ្លើយ​សំណួរ​ទាក់ទង​ទៅ​នឹងចំណេះដឹងទូទៅរបស់កម្មវិធីបានយ៉ាងល្អគ្រប់សំណួរ រហូតដល់​ទទួល​បាន​ពិន្ទុ​នាំមុខ​គូ​ប្រកួត​គ្រប់​សប្ដាហ៍។ មិនត្រឹមតែប៉ុណ្ណោះ បើសរុបជ័យជម្នះលើគូប្រកួតទាំង ៥ ក្រុម ពេលនេះក្រុម ROMDUL FAMILY សន្សំ​បាន​ពិន្ទុ និង​ប្រាក់​រង្វាន់​ក្នុងចំនួន​ដ៏ច្រើន​គួរឱ្យកោតសរសើរ គឺប្រមាណ៩លាន៤៤ម៉ឺនរៀន ឬប្រហែល២៣៦០ដុល្លារ។

លទ្ធផលឈ្នះគូប្រកួតចំនួន ៥ ក្រុមជាប់ៗគ្នារបស់ក្រុមជើងខ្លាំងមួយនេះ បានធ្វើឱ្យពួកគេអាច​ទាក់ទាញចំណាប់អារម្មណ៍​ដ៏ច្រើន​ពី​ទស្សនិកជន។ សូមបញ្ជាក់ថា​ សម្រាប់​គូប្រកួត​ទាំង ៥ ដែល ROMDUL FAMILY ផ្ដួលបាននៅក្នុងកម្មវិធី Family Feud Cambodia មានទាំងក្រុមយុវជន និងក្រុមសិល្បករជាច្រើននាក់ ដែល​ក្រុមទាំង ៥ នោះរួមមាន ក្រុម 2 Adged Knife ក្រុម Nature Lover ក្រុម Tompang Khae Brang ក្រុម VVCS និងក្រុម Kou Prey ។

កម្មវិធី Family Feud Cambodia ផ្ដល់ឱកាស​ដល់មហាជនទូទៅ​អាចចូលរួម​ប្រកួតបានដូចៗគ្នា មិនថា​ជាសិស្ស និស្សិត អាជីវករ ឬសិល្បករនោះទេ។ បើសិនជា​ចង់ជ្រាប​ច្បាស់ពីកម្មវិធី លោកអ្នកអាច​តាមដានទស្សនា​កម្មវិធី Family Feud Cambodia ដែល​មាន​ផ្សាយផ្ទាល់​នៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៨:០០ យប់តទៅ នៅលើកញ្ចក់​ទូរទស្សន៍​ភីអិនអិន៕  

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម