• 2019-09-24 01:00:00
  • ព័ត៌មាន

រូបភាពកម្របាន​ឃើញពីមុនរបស់ ចៀវៃ កំពុង​ផ្សាយព្រាតពេញអ៊ីនធើណិត

  • 2019-09-24 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ មហាជន​បាន​ផ្ដោត​ការ​ចាប់​អារម្មណ៍​ខ្លាំង​មក​លើ​ Ruby Lin តារា​ស្រី​ដែល​អ្នក​គាំទ្រ​ភាគ​ច្រើន​ហៅ​ថា «ចៀវៃ» ពេល​រូបភាព​កាល​ពី​ក្មេង​របស់​នាង​ត្រូវ​បាន​ចែកចាយ​ពេញ​បណ្ដាញ​ផ្សព្វផ្សាយ។

រូបបច្ចុប្បន្ន

រូបភាព​ជា​ច្រើន​សន្លឹក​របស់​តារា​កូន​ ១​រូបនេះ​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មហាជន​ ដោយសារ​ជា​រូបភាព​កម្រ​មាន​អ្នក​បាន​ឃើញ​កាល​ពី​មុន មានទាំងរូបកាលនៅជាកុមារីតូច រូបនៅរៀន និងពេល​ចូលសិល្បៈភ្លាមៗ។ សម្រាប់​ពេល​បច្ចុប្បន្ន​ នាង​មាន​អាយុ​ ៤០ឆ្នាំ​ប្លាយ​ទៅ​ហើយ​ ប៉ុន្តែ​នាង​នៅ​តែ​ស្រស់ស្អាត​ ដូចនេះ​ប្រាកដ​ហើយ​ កាល​ពី​ក្មេង​ ​នាង​ជាក្មេងស្រីគួរឲ្យស្រឡាញ់ ជាមួយសម្រស់​​រំលេច​​តាមរយៈ​ស្នាមខួច​ ធ្មេញ​ជំពើស​ និង​មុខ​ស្រស់​បែប​ស្រទន់។

ដោយឡែក​ ក្នុង​ចំណោម​រូបភាព​ទាំង​នោះ​ មាន​រូបភាព​មួយ​ចំនួន​ កាន់​តែ​ធ្វើ​ឲ្យ​ម្នាក់ៗបើកភ្នែក​ធំៗ ដោយសារ​រូបពេល​ Ruby ថត​ផ្សព្វផ្សាយ​ឈុត​ខោអាវ​ហែលទឹក។ រូបថតបែប​សិចស៊ី​នោះ​ បើ​តាម​ព័ត៌មាន​ គឺជា​រូបដែល​នាង​ថត​កាល​ពី​អំឡុង​ពេល​នាង​ទើប​តែ​ចូល​សិល្បៈ​ភ្លាមៗ។ ទស្សនាដូចខាងក្រោម៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់