• 2019-10-05 08:18:54
  • ព័ត៌មាន

ប្លែក ជីជី ឲ្យ​តែ​ពេល Sad ញាត់​លុយ​ចូល​កូន​ជ្រូក​ដី ដល់​ឥឡូវ​​បោក ឃើញ​សល់​លុយ​លាន

  • 2019-10-05 08:18:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត ជីជី បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​វិធី​សន្សំ​លុយ​ប្លែក​មួយ ពោល​គឺ​នាង​តែង​តែ​ញាត់​លុយ​មួយ​ចំនួន​ទៅ​ក្នុង​កូន​ជ្រូក​ដី​របស់​នាង រៀងរាល់​ពេល​ដែល​នាង​មិន​សប្បាយ​ចិត្ត (Sad)។ នៅ​ថ្ងៃ​នេះ ជីជី បាន​បោក​បំបែក​កូន​ជ្រូក​ដី​របស់​នាង ដើម្បី​រាប់​លុយ Sad របស់​នាង។

កូន​ជ្រូក​ដី​ដ៏​ធំ​មួយ ត្រូវ​បាន ជីជី ឲ្យ​ឈ្មោះ​ថា ជា​កូន​ជ្រូក "Sad” ទុក​សម្រាប់​ដាក់​សន្សំ​លុយ Sad របស់​នាង។ "ឲ្យ​តែ​ពេល​​ខ្ញុំ Sad ខ្ញុំ​ដាក់​លុយ​ចូល​ក្នុង​ហ្នឹង​ហើយ ហើយ​បើ Sad តិច​ៗ​ដាក់ តែ​២ម៉ឺន​ទេ តែ​បើ​ Sad ខ្លាំង ខ្ញុំ​ដាក់ ៥ម៉ឺន​ហ្មង​(សើច)"។ ជីជី ថ្លែង។

ពិធីការិនី​តូច​ច្រឡឹង បញ្ជាក់​ថា នាង​តែង​ដាក់​លុយ​ចូល​រាល់​ពេល​ដែល​នាង​មិន​សប្បាយ​ចិត្ត យ៉ាង​ណា នាង​ពុំ​បាន​បញ្ជាក់​ពី​រយៈ​ពេល​សន្សំ​លុយ​ក្នុង​កូន​ជ្រូក "Sad” របស់​នាង​ឡើយ។ យ៉ាង​ណា បើ​តាម​ចំនួន​លុយ ​ដែល​ទុក​សល់​ក្នុង​កូន​ជ្រូក​ដី ឃើញ​ថា ជីជី Sad មិន​ធម្មតា ពោល​គឺ​មិន​ចេះ​តិច​ដង ពី​ព្រោះចំនួន​លុយ​ក្នុង​កូន​ជ្រូក​ដី​របស់​នាង ខ្ទង់​លាន​រៀល​​ដែរ។

Sad នាំ​ចំណេញ​អីចឹង តោះ...នាំ​គ្នា Sad តាម ជីជី...!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម