/kpop(2)/5d9c141125840_1570509840_medium.jpg)
- អង្គារ, 8 តុលា 2019 08:42
- ព័ត៌មាន
ការប្រគំតន្ត្រីម៉ានិត និង កញ្ចនា ប្រព្រឹត្តទៅបានដោយជោគជ័យ
- អង្គារ, 8 តុលា 2019 08:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រគំតន្ត្រីម៉ានិត និង កញ្ចនា ប្រព្រឹត្តទៅបានដោយជោគជ័យ
កាលពីរសៀលថ្ងៃសៅរ៍ ទី៥ ការប្រគំតន្ត្រីបែបស្និទស្នាលរបស់តារាចម្រៀងបែបមនោសញ្ចេតនាម៉ានិតនិងកញ្ចនា ដែលធ្វើឡើងនៅ CKCC ប្រកបទៅដោយជោគជ័យ។
អ្នកគាំទ្រជាច្រើនបានទៅចូលរួមការប្រគំតន្ត្រីនេះ ហើយពួកគេពិតជាទទួលបាននូវចំណីអារម្មណ៍មួយថ្មីមួយបែបទៀត ពីព្រោះភាគច្រើនមានតែការប្រគំតន្ត្រីលក្ខណៈជាការកន្ត្រាក់អារម្មណ៍។ ចំណែកឯការប្រគំតន្ត្រីនេះវិញ គឺមានលក្ខណៈបែបស្និទស្នាលជាមិត្តភិក្តលាយលំជាមួយនឹងមនោសញ្ចេតនាផងដែរ។
សម្លេងស្រែកហ៊ោកញ្ជ្រាវគងរំពងពេលសាលពហុបំណង ដែលនេះជាកម្លាំងចិត្តដ៏ធំទៅដល់តារាចម្រៀងទាំងពីរនាក់ផងដែរ។
ក្រៅពីអ្នកគាំទ្ររបស់ម៉ានិត និងកញ្ចនា ក៏មានតារាសិល្បៈជាច្រើនរូបទៀតបានចូលរួមគាំទ្រការប្រគំតន្ត្រីនេះផងដែរ ដូចជា៖ G-Devith ក្រុមតូច ដា ដាវ ភិន សុដាលីស Sai និងតារាជាច្រើនរូបទៀត។
តោះ! ទៅទស្សនារូបភាពច្បាស់ត្រជាក់ភ្នែភក្នុងថ្ងៃប្រគំតន្ត្រីទាំងអស់គ្នា៖
អត្ថបទ៖ ឈឹម វិមានរ័ត្ននា