• 2019-10-08 05:20:29
  • ព័ត៌មាន

ភ្ញាក់តិចអី!​ ស្ងាត់ៗ Dome Pakorn បង្ហាញវត្តមាន​លើទឹកដីកម្ពុជា

  • 2019-10-08 05:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង​ និង​សម្ដែង​ Dome Pakorn បាន​ធ្វើ​ដំណើរ​មក​កាន់​ទឹកដី​ប្រទេស​កម្ពុជា​ដើម្បីចូលរួម​កម្មវិធី​មួយ កាល​ពី​ពេល​ថ្មីៗ​នេះ​ ហើយ​គ្រាន់​តែ​តារា​ប្រុស​រូបនេះ​បង្ហោះ​រូបភាព​ប្រាសាទ​អង្គរវត្ត​ អ្នក​គាំទ្រ​ពិត​ជា​មាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

អាចចាត់ទុក​ថា​ជា​លើក​ដំបូង​ ក្រោយ​រៀបការ​ហើយ​មិន​បាន​ប៉ុន្មាន​ផង​ Dome Pakorn ក៏​បាន​បង្ហាញ​វត្តមាន​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មក​ដល់ទឹកដីកម្ពុជា​ភ្លាម​ Dome បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​លើ​ Instagram ដោយ​ប្រាប់​ Fan ថា​ខ្លួនមក​ដល់​ខេត្តសៀមរាប​ហើយ ហើយក៏ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់កម្មវិធី​មួយ​នៅ​ល្ងាចនោះ។

កុំឲ្យ​ខាត​ជើង​ Dome ក៏បាន​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត និង​ផ្ដិតយក​រូបភាព​ដ៏​ស្រស់ស្អាត​ បង្ហាញ​ទៅ​អ្នកគាំទ្រ​ថា​ អង្គរវត្ត​ស្អាត​កម្រិតណា៕

ប្រភព៖ Instagram ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់