• 2019-10-09 08:40:25
  • ព័ត៌មាន

ទើបឃើញតារាកូរ៉េ ២រូបប៉ុណ្ណោះ ចាប់ក្បាច់រាំលឿនដូចម៉ាស៊ីនយ៉ាងនេះ

  • 2019-10-09 08:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ក្នុង​វិស័យ​ K-Pop ​ភាគ​ច្រើន​សុទ្ធ​តែ​អាច​បញ្ចេញ​ក្បាច់​រាំ​បាន​យ៉ាង​រស់​រវើក ​ដែល​អាច​ធ្វើ​ទៅ​បាន​ក្រោយ​ពី​ឆ្លង​កាត់​ការ​ហាត់​សម​ជា​ច្រើន​លើក​ច្រើន​សារ។ ប៉ុន្តែ​​មាន​តារា​ចំនួន​ ២ រូប ត្រូវ​បាន​មហាជន​ដឹង​ថា​ អាច​ចាប់​ក្បាច់​រាំ​បាន​លឿន​ជា​ទី​បំផុត។

ក្នុង​នោះ​រួម​មាន​ Lisa ពី​ក្រុម​ចម្រៀង​ BLACKPINK និង​តារា​ចម្រៀង​ទោល BoA របស់​ផលិតកម្ម​យក្ស SM Entertainment។

Lisa បាន​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​​ Idol Room ដែល​ចាក់​ផ្សាយ​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៨។ នៅ​ពេល​នោះ Lisa ត្រូវ​បាន​ពិធី​ករ​​សំណូមពរ​បង្ហាញ​ចេញ​នូវ​សមត្ថភាព​របស់​ខ្លួន ដោយ​​ត្រូវ​រាំ​តាម​បទ "Red Flavor” របស់ Red Velvet និង​បទ "What is Love?” របស់ TWICE។ ទស្សនា​តែ​មួយ​លើក ប៉ុន្តែ​តារា​សញ្ជាតិ​ថៃ​រូប​នេះ អាច​រាំ​តាម​បាន​យ៉ាង​ល្អ​បំផុត។

ចំណែក BoA ជា​តារា​ចម្រៀង​​ជើង​ចាស់​មួយ​រូប​ ក៏​មាន​ទេព​កោសល្យ​មិន​ធម្មតា​លើ​​ការ​បញ្ចេញ​ក្បាច់​រាំ​ផង​ដែរ។ តារា​វ័យ ៣២ ឆ្នាំ​រូប​នេះ បាន​បង្ហាញ​សមត្ថភាព​​កូពី​ក្បាច់​រាំ​​លឿន​ដូច​រន្ទះ​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី Weekly Idol ដែល​ចាក់​ផ្សាយ​កាល​ពី​មករា ឆ្នាំ ២០១៨។ ពេល​នោះ BoA អាច​រាំ​តាម​​បទ "Lion Heart” របស់ Girls' Generation និង​បទ "Monster” របស់ EXO បាន​យ៉ាង​​លឿន៕​​​​​​

ចុចអាន ៖ បង្ហាញមុខ Snow White ទាំង ៩រូប Cute ជាងគេប្រចាំ K-Pop

អត្ថបទ៖ សុខហេង

មតិយោបល់