• 2019-10-10 03:47:46
  • ព័ត៌មាន

BLACKPINK អរចង់ហោះពេលជួប Idol ខណៈ David អួតក្រុមនេះគ្រប់ម៉ាត់

  • 2019-10-10 03:47:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​អបអរ​ខួប​លើក​ទី ៧០ ADIDAS​ បាន​រៀប​ចំ​កម្មវិធី​មួយ​នៅ​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាងត្បូង​ ហើយ​កន្លែង​នោះ​ហើយ​ដែល​ជា​ឱកាស David Beckham និង​ BLACKPINK ជួប​គ្នា​លើក​ដំបូង។

ត្បិត​សុទ្ធ​តែ​ជា​បុគ្គល​ល្បី​លំដាប់​ពិភពលោក​ដូចគ្នា ប៉ុន្តែ​សម្រាប់​សមាជិក​ក្រុម​ BLACKPINK ទាំង​ ៤​នាក់​ពិត​ជា​មិន​អាច​ទប់​ចិត្ត​មិន​រំភើប​មិនបាន​ទេ ពេល​បាន​ជួប​ David នៅ​ពេល​នេះ ព្រោះ​ពួកគេ​សុទ្ធ​តែ​ជា​អ្នក​គាំទ្រ​របស់​លោក​តាំង​ពី​យូរ​មក​ហើយ។

ក្នុង​ឱកាស​នោះ​ David ក៏​បាន​បញ្ជាក់​អារម្មណ៍​ដែរ​ថា៖ "ពួកគេ (BLACKPINK) ពិត​ជា​មាន​សមត្ថភាព​ ក៏ដូចជាថាមពលអស្ចារ្យ​ និង​ពូកែៗ។ ខ្ញុំ​គិត​ថា​អ្វី​ដែល​អ្នក​ (BLACKPINK) បាន​ផ្ដល់​ និង​បង្ហាញ​ដល់​យុវជន​ជំនាន់​ក្រោយ​ពិត​ជា​អស្ចារ្យ​បំផុត”។

តើ​ទិដ្ឋភាព​យ៉ាងណា​ សូម​ទស្សនា​ដូច​តទៅ៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់