- 2019-10-11 03:16:07
- ព័ត៌មាន
James Jirayu សារភាពថាខ្លួនអៀនផង ភ័យផង ពេលជួប Lisa
- 2019-10-11 03:16:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
James Jirayu សារភាពថាខ្លួនអៀនផង ភ័យផង ពេលជួប Lisa
ចន្លោះមិនឃើញ
តារាសម្ដែងជួរមុខប្រចាំប្រទេសថៃ James Jirayu បានសារភាពចំៗថា លោកពិតជាមានអារម្មណ៍ភ័យៗ ពេលជួបជាមួយនឹង Lisa សមាជិកក្រុម BLACKPINK កាលពីថ្ងៃកម្មវិធីអបអរខួបលើកទី ៣០ឆ្នាំរបស់ក្រុមហ៊ុនផ្ដល់សេកម្មទូរសព្ទ AIS។
ក្រៅពីរំភើបនឹងជំនួបរវាងនាងជាមួយនឹង BamBam សមាជិកក្រុម BLACKPINK រូបនេះក៏បានធ្វើឲ្យអ្នកគាំទ្រ រួមទាំងតារាៗគ្នាឯងស្លាប់ចិត្ត ដោយសារភាពគួរឲ្យស្រឡាញ់ ក៏ដូចជាវត្តមានរបស់នាងក្នុងកម្មវិធីថ្ងៃនោះដែរ។ ជាក់ស្ដែងអំឡុងពេលនៃកម្មវិធី មានតារាជាច្រើនសុទ្ធតែលំដាប់ជួរមុខប្រចាំប្រទេសថៃ រួមមានJames Jirayu, Bella Ranee, Weir Sokullawat, DJ Push, Taew Natapohn, Toey Jarinporn, Mew Nittha និងជាពិសេសវត្តមានរបស់ Lisa ជាមួយ BamBam។ នៅជិតចុងបញ្ចប់នៃកម្មវិធីតារាៗត្រូវថតរូបជុំគ្នាជាគ្រួសារ AIS ហើយក្នុងចំណោមតារាៗទាំងនោះ អ្នកដែលទស្សនិកជនចាប់អារម្មណ៍ជាងគេគឺ James Ji ដែលធ្វើចរិតឡើង Cute ពេលខំរកកន្លែងឈរឲ្យបានជិត Lisa ហើយពេលបានឈរជិតលោកពិតជាអរណាស់។
ថ្លែងក្នុងបទសម្ភាសជាមួយក្រុមសារព័ត៌មាន James បានឲ្យដឹងថា ខ្លួនពិតជារំភើប ភ័យអរៗ និងមានអារម្មណ៍ថាអៀនពេលបានជួប Lisa។ បន្ថែមពីលើនេះ James ក៏មិនស្ទាក់ស្ទើរក្នុងការទម្លាយឲ្យដឹងថា ថ្ងៃនោះ Lisa បានចុះហត្ថលេខាលើអាល់ប៊ុមរបស់នាង ជូនលោកទៀត។ ពីមុន លោកមិនដែលស្រមៃថាមានឱកាសរួមការងារជាមួយ Lisa ទេ ប៉ុន្តែពេលមានឱកាសបែបនេះ លោកក៏សប្បាយចិត្ត ហើយពិតជាកោតសរសើរការខិតខំប្រឹងប្រែងរបស់នាងណាស់៕