• 2019-10-16 02:20:59
  • ជីវិតតារា

តោះ! មក​ដឹង​ថា តើ Antoine Pinto និយាយ​អ្វី​ខ្លះ​ពី​ Baifern?

  • 2019-10-16 02:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ​មាន​ការ​លេច​ឡើង​ថា តារា​សម្ដែង Antoine Pinto មាន​ចិត្ត​និង​ចង់​ញ៉ែ​តារា​សម្ដែង​ស្រី​ល្បី Baifern Pimchanok។ Antoine Pinto ក៏​បាន​បើក​ជាការ​សួរ​សំណួរ​ ដើម្បី​ឲ្យ​អ្នក​គាំ​ទ្រ​សួរ​នូវ​សំណួរ​ផ្សេងៗ​តាមរយៈ​គណនី​ Instagram របស់​លោក​ផ្ទាល់។ អ្នក​គាំ​ទ្រ​ក៏​បាន​សួរ​ថា តើ​លោក​ពិត​ជា​ចង់​ញ៉ែ​តារា​សម្ដែង Baifern មែន​ឬ​ទេ​?

តារា​សម្ដែង​និង​ពិធីករ លោក Antoine ក៏​ឆ្លើយ​ទៅ​កាន់​អ្នក​គាំ​ទ្រ​ថា លោកគ្រាន់​អ្នក​គាំទ្រ​របស់​ Baifern ប៉ុណ្ណោះ ហើយ​លោក​ក៏​ comment លើ​រូប​របស់​តារា​សម្ដែង​ស្រី​ Baifern ដោយ​សារ​លោក​កោត​សរសើរ​ទៅ​លើ​រូប​នាង​។

យ៉ាង​ណា​មិញ​ កីឡាករ​ប្រដាល់ Antoine សព្វថ្ងៃ​នេះ​គឺ​នៅ​លីវ​ ព្រោះ​លោក​បាន​បែក​គ្នា​ជាមួយ​នឹង​តារា​សម្ដែង​ស្រី​ឈ្មោះ Chippy Sirin។

Antoine និង Chippy

ជាមួយ​គ្នា​នេះ​ដែរ Baifern ក៏​បាន​សារ​ភាព​ថា ខ្លួន​ក៏​មិន​ទាន់​មាន​អ្នក​ពិសេស​ណាមួយ​ក្នុង​បេះដូងគេ​ផង​ដែរ​។

ប្រភព៖ Thai Update ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់