• 2019-10-16 09:50:17
  • ព័ត៌មាន

បាត់មុខពីសិល្បៈ៤ឆ្នាំ កើតកូនបាន២ ឥឡូវ​ Kim Taehee ត្រឡប់សម្ដែងរឿងវិញហើយ

  • 2019-10-16 09:50:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ១៦ ខែតុលានេះ​ មាន​សេចក្ដី​រាយការណ៍​មក​ថា​ Kim Taehee ភរិយា​ជា​ទិស្រឡាញ់​របស់ Rain នឹង​ត្រឡប់​ចូល​បម្រើ​អារម្មណ៍​អ្នក​គាំទ្រ​វិញ។

ការ​ត្រឡប់​ចូល​សិល្បៈ​ជា​ថ្មី​ ក្រោយ​អវត្តមាន ៤ឆ្នាំនេះ ​Kim Taehee នឹង​ត្រូវ​សម្ដែង​ជា​តួឯក​ក្នុង​រឿង​ភាគ​ថ្មី​របស់​ទូរទស្សន៍​ tvN មាន​ចំណងជើង​ថា​ «Goodbye, Mom» ដែល​គ្រោង​បញ្ចាំង​នៅ​ខែ​មករា​ឆ្នាំក្រោយ។

តារា​សម្ដែង​លំដាប់​កំពូល​របស់​កូរ៉េ​រូបនេះ​ នឹង​ដើរ​ជា​តួ "Cha Yuri” អ្នក​ម្ដាយ​ដែល​តែង​គិត​អ្វី​ក្នុង​ផ្លូវ​វិជ្ជមានលើ​អ្វី​គ្រប់យ៉ាង​ និង​ចិត្ត​ល្អទៀត។ រឿង​នេះ​នឹង​ក្លាយ​ជា​ស្នាដៃ​ភាព​យន្ត​ភាគ​ដំបូង​បង្អស់​របស់​ Taehee បន្ទាប់​ពី​ដើរ​តួ "Han Yeojin” កាលថត​រឿង​ «Yong Pal»​ កាល​ពីឆ្នាំ ២០១៥។

តាមរយៈ​ស្នាដៃ​នេះ​ ក៏​ជា​​លើក​ដំបូង​សម្រាប់​នាង​ក្នុង​អាជីព​សិល្បៈ​ ក្នុង​ការ​ដើរ​តួ​ជា​ ម្ដាយ ហើយ​រឿង​នេះ​ Taehee ពិតជាដាក់​ចិត្ត​ខ្លាំង​ណាស់ ក៏ដូចជា​សង្ឃឹម​ថា​លទ្ធផល​នឹង​ល្អ​ប្រសើរ។

«Goodbye, Mom» នឹង​ចាប់​ផ្ដើម​បញ្ចាំង​ជា​ផ្លូវការ​ បន្ទាប់​ពី​រឿង​ «Crash Landing of Love» របស់​ Hyun Bin និង​ Son Yejin បញ្ចប់៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី