- សុក្រ, 18 តុលា 2019 04:35
- ព័ត៌មាន
មើល Maily បើកប្រអប់កាដូ Ice-Watch ទើបដឹងថា Maily ថែមអាជីពថ្មីមួយទៀត!
- សុក្រ, 18 តុលា 2019 04:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើល Maily បើកប្រអប់កាដូ Ice-Watch ទើបដឹងថា Maily ថែមអាជីពថ្មីមួយទៀត!
កាលពីម្សិលមិញ ស្រីស្អាត Maily បានទទួលកាដូពី Ice-Watch ដោយក្នុងប្រអប់នោះមាន នាឡិកាម៉ូដែលថ្មីមានឈ្មោះថា Ice-Pearl ដែល Design ខុសពីម៉ូដែលមុនៗដោយយកសំបកខ្យងពិតៗមកប្រើប្រាស់លើផ្ទៃនាឡិកា។
នាឡិកា Ice-Pearl នោះមានរហូតដល់ទៅ ៤ពណ៌ ដែលសក្តិសមគ្រប់សុភាពនារីទាំងអស់ យកទៅប្រើប្រាស់ប្រចាំថ្ងៃ។ ប៉ុន្តែក្រៅពីរឿងភ្ញាក់ផ្អើលដែលម៉ូដែលជំនាន់ក្រោយរបស់ Ice-Watch បានយកសំបកខ្យងមកច្នៃជានាឡិកាដៃនោះ គឺយើងបានឃើញ DJ Maily បានលេចមុខលើគ្របមុខទស្សនាវដ្ដី Fashion ដ៏ល្បីឈ្មោះមួយ គឺ Sovrin ដែលបង្ហាញមុខជាមួយ Ice-Pearl ។ នេះបញ្ជាក់ថាក្រៅពីអាជីពជា DJ នោះ Maily កំពុងវិវត្តខ្លួនចូលក្នុងវិស័យ fashion ក្នុងនាមជាតារាបង្ហាញម៉ូត ។
ព័ត៌មានលម្អិតយ៉ាងណាពី Maily យើងមិនទាន់ដឹងច្បាស់នៅឡើយទេ តែបើតាមមើលតាមអ្វីដែលបានបង្ហាញក្នុងប្រអប់កាដូនោះ យើងសង្កេតថា Maily ពិតជាមានជំនាញមិនចាញ់តារាម៉ូដែលអាជីពនោះទេ។
តោះបើចង់ដឹងច្បាស់ថា យ៉ាងណានោះ មកមើលវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖
អត្ថបទ៖ ឈិន មិថុនា