- 2019-10-22 09:25:56
- ព័ត៌មាន
មើលទៅសប្បាយហ្មង ពិធីបុណ្យប្រពៃណីរាំវង់ជប៉ុន "Bon Odori Festival” រៀបចំនៅកម្ពុជា
- 2019-10-22 09:25:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលទៅសប្បាយហ្មង ពិធីបុណ្យប្រពៃណីរាំវង់ជប៉ុន "Bon Odori Festival” រៀបចំនៅកម្ពុជា
ចន្លោះមិនឃើញ
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ថ្មីៗនេះ បានរៀបចំបុណ្យប្រពៃណីរាំវង់ជប៉ុនហៅថា "Bon Odori Festival” នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ និងគ្រោងទៅធ្វើពិធីដូចគ្នានេះ នៅខេត្តសៀមរាបថែមទៀត។
តាមស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា "Bon Odori Festival” គឺជាកម្មវិធីបុណ្យប្រពៃណីជាតិជប៉ុននៅរដូវក្ដៅ ដែលប្រជាជនជប៉ុនប្រារព្ធឡើងដើម្បីរំលឹកដល់សាច់ញាតិរបស់ពួកគេដែលបានបាក់បែកចែកឋានទៅ។ សម្រាប់មហោស្រពនេះ ប្រជាជនជប៉ុន រមែងមកជួបជុំគ្នានៅពេលល្ងាច ដើម្បីរាំកម្សាន្តជាមួយនឹងបទភ្លេងប្រពៃណីជប៉ុន ដែលជាទូទៅ គឺពួកគេរាំជារង្វង់ជុំវិញដូចចង្វាក់រាំវង់របស់ខ្មែរដែរ។
នេះមិនមែនជាលើកទី១នោះទេ ដែលពិធីបុណ្យរាំវង់ប្រពៃណីរបស់ជនជាតិជប៉ុនបានប្រារព្ធធ្វើឡើងនៅកម្ពុជា ប៉ុន្តែជាលើកទី១៥ហើយ ដែលពិធីបុណ្យដ៏ចំណាស់មួយនេះ បានរៀបចំឡើងនៅលើទឹកដីម្ចាស់អង្គរដោយសមាគមជនជាតិជប៉ុននៅកម្ពុជា។
ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ុ ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា បានលើកឡើងថា ឯកឧត្ដម មានសេចក្ដីសោមនស្សរីករាយណាស់ ដែលបានចូលរួមមហោស្រពនេះដំបូងនៅក្នុងប្រទេសកម្ពុជា។ "រាំវង់បុងអូដូរី គឺជាសិល្បៈប្រពៃណីដ៏មានប្រជាប្រិយ សម្រាប់ជនជាតិជប៉ុន។ នៅកម្ពុជា ខ្ញុំបានលឺថា ក៏មានវប្បធម៌ប្រពៃណីរាំវង់ផងដែរ។ មហោស្រពបុងអូដូរីនេះ គឺជាកម្មវិធីផ្លាស់ប្ដូរទំនាក់ទំនងរវាងប្រជាជនជប៉ុនរស់នៅកម្ពុជា និងប្រជាជនកម្ពុជា ដែលអាចចូលរួមជាមួយគ្នា និងរីករាយជាមួយ វប្បធម៌រួមគ្នារបស់ប្រទេសយើងទាំងពីរ គឺរបាំរាំរង់"។ ឯកឧត្តមឯកអគ្គរាជទូតថ្លែង។
ក្រោយពីបានរៀបចំនៅភ្នំពេញនេះ ដោយមានយុវជនជប៉ុន និងយុវវ័យកម្ពុជាជាច្រើនបានចូលរួម មហោស្រពរាំវង់ជប៉ុននេះ គ្រោងនឹងទៅធ្វើបន្តទៀតនៅខេត្តសៀមរាបទៀត។ តាមកាលបរិច្ឆេទដែលបានគ្រោងទុក កម្មវិធីនេះ គ្រោងធ្វើនាថ្ងៃទី ០៣ វិច្ឆិកា ខាងមុខ។
នៅក្នុងពិធីបុណ្យរាំវង់ជប៉ុនកាលពីចុងសប្ដាហ៍មុននេះ គេឃើញមានកម្មវិធីជាច្រើនមានទាំងការតាំងពិព័រណ៌ ការរាំវង់របស់ប្រជាជនជប៉ុននៅកម្ពុជា ពិធីហែអ្នកតាជប៉ុន។ ពិសេសនេះទៅទៀត គឺមានការរាំរបស់កុមារៗជប៉ុនក្នុងចង្វាក់ប្រពៃណីជប៉ុន និងប្រពៃណីខ្មែរថែមទៀតផង ដែលមើលទៅគួរឲ្យស្រឡាញ់។
តោះ...ទស្សនាប្អូនៗកុមារជប៉ុននៅកម្ពុជាបញ្ចេញសមត្ថភាពក្នុងកម្មវិធីប្រពៃណីរបស់ជាតិខ្លួនខាងក្រោម៖