• 2019-10-24 02:58:25
  • ជីវិតតារា

ទី​បំផុត​ Jung Ah អតីត​សមាជិក After School ដាច់​ចិត្ត​បង្ហោះ​រូប​កូន​ប្រុស​ខ្លួន​ហើយ

  • 2019-10-24 02:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី ២៤ ខែ​តុលា នេះ​ Jung Ah អតីត​ប្រធាន​ក្រុម After School ជាមួយ​នឹង​ស្វា​មី​ដែល​ជា​អ្នក​លេង​បាល់​បោះ​ Jung Chang Young បាន​ក្លាយ​ជា​ឪពុក​ម្ដាយ​របស់​កូន​ប្រុស​ដ៏​គួរ​ស្រឡាញ់​មួយ​ហើយ​។

តារា​សម្ដែង​និង​តារា​ចម្រៀង Jung Ah បាន​បង្ហាញ​ថា នាង​កើត​បាន​កូន​ប្រុស​មួយ​កាល​ពី​ថ្ងៃ​ទី ១២ ខែ​តុលា កន្លង​ទៅ ហើយ​នាង​ក៏​បាន​បន្ថែម​ថា នាង​បាន​​បង្កើត​​​កូននេះ​តាម​បែបធម្ម​ជាតិ។ បើ​ទោះ​បី​ជា​មាន​ភាព​លំបាក​ក្ដី ប៉ុន្តែ​វា​បាន​ផ្លាស់​ប្ដូរ​ទៅ​ជា​ភាព​សប្បាយ​រីក​រាយ​វិញ​ នៅ​ពេល​ដែល​ពួកគេ​បាន​ឃើញ​មុខ​កូន​ប្រុស។

កាល​ពី​ព្រឹក​មិញ​នេះ Jung Ah ក៏​បាន​បង្ហោះ​រូប​កូន​របស់​នាង​ក្នុង​គណនី Instagram ហើយ​ស្វា​មី​របស់​នាង​ជា​អ្នក​សរសេរ​ Caption ដែល​មាន​ខ្លឹម​សារ «បន្ទាប់​បង្កើត​កូន​រួច ខ្ញុំ​បាន​ងាក​ទៅ​មើល​អតីតកាល​របស់​ខ្ញុំ ហើយ​នា​ពេល​អនាគត ខ្ញុំ​នឹង​រស់​នៅ​ជាមួយ​ជីវិត​ដែល​កាន់​តែ​មានភាព​អំណរគុណ»។

ចំណែកឯ​កូន​ប្រុសរបស់ Jung Ah ត្រូវបានដាក់ឈ្មោះ​ថា Jung Joo Hoon ។ អ្នក​គាំទ្រ​បាន​សរសេរ​ជាសារ​ចូល​រួម​អបអរសាទរទៅ​ដល់​អតីត​សមាជិក After School តាម​រយៈ​ការ Comment ពី​ក្រោម​រូប​ភាព​របស់​ពួកគេ​។

គូរស្នេហ៍​ប្ដី​ប្រពន្ធ​នេះ​បាន​រៀបការ​កាល​ពី​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ ២០១៨ កន្លង​ទៅ។

ប្រភព៖ Soompi ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម