• 2019-10-25 04:30:00
  • ព័ត៌មាន

Ahn Yoo Jin ក្រុម IZ*ONE សម្រេច​ចិត្ត​ឈប់​រៀន​ថ្នាក់​វិទ្យាល័យ​ដោយ​សារ​ហេតុផល​មួយ

  • 2019-10-25 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃទី ២៥ ខែ​តុលា ផលិត​កម្ម Off The Record Entertainment ដែល​ជា​ផលិត​កម្ម​របស់​ក្រុម IZ*ONE បាន​ប្រកាស​ថា សមាជិក Ahn Yoo Jin បាន​សម្រេច​ចិត្ត​ឈប់​រៀន​បន្ត​ថ្នាក់​វិទ្យាល័យ​ដោយ​សារ​នាង​រវល់​ជាមួយ​នឹង​ការ​ងារ​សិល្បៈពេក។

Ahn Yoo Jin ដែល​បច្ចុប្បន្ន​ជា​សិស្ស​សាលា Performing Arts Seoul នាង​នឹង​បញ្ឃប់​ការ​សិក្សា​របស់​នាង​ ដើម្បី​យក​ពេល​វេលា​ទៅ​ផ្ដោត​ជាមួយ​នឹង​ក្រុម​ចម្រៀង​វិញ។

ផលិត​កម្ម Off The Record ក៏​បាន​បញ្ជាក់​ថា ពួក​គេ​បាន​ពិភាក្សាអំពី​រឿង​នេះ​យ៉ាង​ហ្មត់​ចត់​បំផុត​ជាមួយ​នឹង Yoo Jin ឪពុក​ម្ដាយ​របស់​នាង ព្រម​ទាំង​ខាង​ក្រុម​ការ​ងារ​របស់​នាង​ដូច​គ្នា ហើយ​ក៏​បាន​សម្រេច​ថា នាង​នឹង​ផ្លាស់​ប្ដូរ​មក​ជា​សិក្សា​បែប​នៅ​ផ្ទះ​វិញ។

ខាង​ផលិត​កម្ម​ក៏​បាន​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់សមាជិក​ក្រុម IZ*ONE ហើយ​និង​ឪពុក​ម្ដាយ​របស់​នាង​ ព្រម​ទាំង​គាំទ្រ​ដល់​រូប​នាង​ជានិច្ច។

Ahn Yoo Jin សព្វថ្ងៃ​ជា​សមាជិក​របស់​ក្រុម​ចម្រៀង​នារី​វ័យ​ក្មេង​ IZ*ONE ដែល​មាន​ភាព​មមាញឹក​ជាមួយ​នឹង​ការ​ផ្សព្វ​ផ្សាយ​បទ​ចម្រៀង​ទាំង​នៅ​ក្នុង​ប្រទេស​កូរ៉េ​និង​ជប៉ុន។

ប្រភព៖ Allkpop ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់