- 2019-10-28 07:34:04
- ព័ត៌មាន
ជប៉ុនល្អយ៉ាងនេះ ចេះបង្ហាត់កុមារតូចៗរបស់ខ្លួន រាំរបាំគោះត្រឡោកខ្មែរបានយ៉ាងល្អ
- 2019-10-28 07:34:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុនល្អយ៉ាងនេះ ចេះបង្ហាត់កុមារតូចៗរបស់ខ្លួន រាំរបាំគោះត្រឡោកខ្មែរបានយ៉ាងល្អ
ចន្លោះមិនឃើញ
ទំនាក់ទំនងវប្បធម៌រវាងជនជាតិជប៉ុន និងជនជាតិកម្ពុជាកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកគេមិនត្រឹមតែរៀនភាសាខ្មែរ ក៏ប៉ុន្តែពួកគេក៏ព្យាយាមរៀន និងបង្រៀនពីសិល្បៈវប្បធម៌របស់ខ្មែរថែមទៀត ដូចដែលកុមារៗជនជាតិមួយក្រុម អាចរាំរបាំគោះត្រឡោកខ្មែរបានយ៉ាងល្អ។
ពួកគេបានបង្ហាញសមត្ថភាពនេះ នៅក្នុងថ្ងៃប្រារព្ធកម្មវីធីបុណ្យ "បុង អូដូរិ" លើកទី១៥របស់ខ្លួននៅកម្ពុជាកាលពីថ្មីៗនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន។ មុនការសម្ដែង កុមារជប៉ុនម្នាក់ តំណាងក្រុមទាំងមូល បានបញ្ជាក់ថា ពួកគេខិតខំហាត់របាំគោះត្រឡោកខ្មែរនេះ យ៉ាងលំបាក ដើម្បីបានមកសម្ដែងជូនប្រិយមិត្តបានទស្សនានាឱកាសនោះ។
ថ្លែងនៅក្នុងឱកាសបុណ្យខាងលើ ដែលជាពិធីរាំវង់ជប៉ុន ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ុ ឯកអគ្គរាជទូតជប៉ុនថ្មី លើកឡើងថា ជប៉ុនមានវប្បធម៌ ឯកម្ពុជាក៏មានវប្បធម៌ដ៏ល្អផូរផង់របស់ខ្លួន។ ជាក់ស្ដែង ជប៉ុនមានរបាំរាំវង់ កម្ពុជាក៏មាន...ដូច្នេះហើយ ការរៀបចំឲ្យកុមារៗជប៉ុនរាំរបាំរបស់កម្ពុជា គឺដើម្បីផ្សារភ្ជាប់វប្បធម៌រវាងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធថែមទៀត។
មិនត្រឹមតែចំពោះវប្បធម៌ ប៉ុន្តែទំនាក់ទំនង សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ក៏បាន និងកំពុងស្ថានភាពល្អប្រសើរឡើងដែរ។ ក្នុងជំនួបផ្លូវការជាមួយភាគីកម្ពុជាថ្មីៗ ឯកអគ្គរាជទូតជប៉ុនថ្មី បានសន្យាជំរុញភ្ញៀវទេសចរ និងអ្នកវិនិយោគជប៉ុន មកកម្ពុជាកាន់តែច្រើនឡើងថែមទៀត ពីពេលនេះទៅមុខ។
តោះ...ឥឡូវមកទស្សនារបស់ប្អូនៗកុមារជប៉ុន រាំរបាំគោះត្រឡោកខ្មែរទាំងអស់គ្នាខាងក្រោម៖