• 2019-11-28 02:29:54
  • ព័ត៌មាន

សារ​ឆ្លើយឆ្លងចុងក្រោយបង្អស់​ រវាង​ Hara និង​បងប្រុស​ត្រូវ​បាន​ទម្លាយ

  • 2019-11-28 02:29:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារ​ឆ្លើយឆ្លង​របស់​ Hara និង​បង​ប្រុស​របស់​នាង​ ត្រូវ​បាន​ទម្លាយ​ហើយ​ ហើយ​ព័ត៌មាន​កំពុង​បង្ក​ភាព​ភ្ញាក់ផ្អើលពេញ​អ៊ីនធើណិត។

Hara និង​បងប្រុស

កាល​ពី​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា បងប្រុស​របស់​ Hara បាន​បង្ហាញ​សារ​មួយ​របស់​ខ្លួន​ និង​ប្អូនស្រី​ តាម​រយៈ Kakao ដោយ​មាន​សេចក្ដី​ដូច​តទៅ៖

បងប្រុស៖ "បង​សុំអង្វរ​ប្អូន កុំគិត​អី​មិន​ល្អអី​ ហើយ​កុំ​ឈឺចាប់​ម្នាក់ឯងណា៎។ រក្សា​សុខភាព​ឲ្យ​ល្អ​ ហើយ​ថ្ងៃ​ណា​មួយ​អូន​រៀបការ​ មាន​កូន និង​រស់​នៅ​យ៉ាង​មាន​ក្ដី​សុខ។ នៅពេល​ដែល​អូន​ពិបាកចិត្ត យំចេញ​ឲ្យ​អស់មក​ ហើយ​ព្រលែង​វា​ចោល​ទៅ។ បង​ស្រឡាញ់​អូន ប្អូន​ស្រី​បង។”

Hara៖ "ខ្ញុំ​ស្រឡាញ់​បង​ប្រុសណាស់ កុំ​បារម្ភអី!”

បងប្រុស៖ "បង​ដឹង​ថា​អូន​ប្រាកដជា​ពិបាក​ចិត្ត ហើយបេះដូង​បង​ក៏​ពិបាកចិត្ត​ដូចគ្នា ញ៉ាំ​ម្ហូប​ឆ្ងាញ់ៗនៅជប៉ុន​ឲ្យ​បាន​ច្រើន​ណា៎”។

ខាង​លើ​នេះ​ហើយ​ជា​ ការសន្ទនា​តាមរយៈ​សារ​ចុង​ក្រោយ​បង្អស់​ ដែល​បងប្អូន​គេ​ទាំង ២​បាន​ឆ្លើយ​ឆ្លង​គ្នា​ ប៉ុន្តែ​គ្មាន​អ្នកណា​ទៅ​ស្មាន​ដល់​ថា​ មិន​បាន​ប៉ុន្មាន​ផង​ ប្អូន​ស្រី​ជាទីស្រឡាញ់របស់​បងប្រុស​សម្រេច​ចាកចេញ​ពីពិភពលោក​នេះ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់