
- សុក្រ, 13 ធ្នូ 2019 03:41
- ព័ត៌មាន
មិនចង់ឲ្យបងមានសង្សារទេ តែឮឈ្មោះ Chipsy ប្អូនរបស់ Boy ព្រមឲ្យធ្វើបងថ្លៃភ្លាម
- សុក្រ, 13 ធ្នូ 2019 03:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ឲ្យបងមានសង្សារទេ តែឮឈ្មោះ Chipsy ប្អូនរបស់ Boy ព្រមឲ្យធ្វើបងថ្លៃភ្លាម
ចន្លោះមិនឃើញ
នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ Boy Pakorn និងប្អូនពៅ Wanmai បានចូលរួមកម្មវិធីជុំគ្នា ហើយត្រូវឆ្លើយសំណួររបស់អ្នកសារព័ត៌មានជាច្រើន ប៉ុន្តែអ្វីដែលគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺ ចម្លើយមួយម៉ាត់របស់ Wanmai។
ដូចព័ត៌មានបានចុះផ្សាយនាពេលកន្លងមក ប្អូនស្រីរបស់ Boy ម្នាក់នេះមិនចង់ឲ្យបងៗមានសង្សារទេ ព្រោះគេខ្លាចបងលែងមានពេលលេងជាមួយគេ។ ប៉ុន្តែគ្រប់យ៉ាងអាចប្រែប្រួលជានិច្ច ដូចយប់មិញជាដើម នៅពេលអ្នកសារព័ត៌មានសួរថា បើ Chippy Sirin ក្លាយជាសង្សាររបស់ហ៊ា Boy តើនាងយល់ព្រមឬទេ? នាងឆ្លើយភ្លាមថា "ព្រម"។
ភ្លាមៗនោះ Boy ក៏ស្រាប់តែសួរភ្លាមថា ហេតុអ្វីបានជាព្រម លើកនេះ? Wanmai ក៏ឆ្លើយភ្លាមដែរថា ព្រោះ Chippy ស្អាត។
វាពិតជារឿងស្មានមិនដល់ដែល ក្មេងតូចម្នាក់នេះព្រមទទួល នារីណាម្នាក់មកឲ្យធ្វើជាសង្សាររបស់បងនាង ព្រោះកន្លងមកឲ្យតែសួររឿងបងមានសង្សារ នាងអួលដើមកយំភ្លាម៕