
- អង្គារ, 17 ធ្នូ 2019 03:33
- ព័ត៌មាន
Chompoo ក្លាយជាតួស្រីម្នាក់ទៀតអាចរកលុយឲ្យរឿងដល់ទៅវាល់លាន តែពិបាកស៊ីផុយបន្តិច
- អង្គារ, 17 ធ្នូ 2019 03:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chompoo ក្លាយជាតួស្រីម្នាក់ទៀតអាចរកលុយឲ្យរឿងដល់ទៅវាល់លាន តែពិបាកស៊ីផុយបន្តិច
ចន្លោះមិនឃើញ
ទីបំផុត Chompoo Araya តារាសម្ដែងហាយសូប្រចាំប្រទេសថៃ បានក្លាយជាតួសម្ដែងម្នាក់ទៀតហើយដែលអាចរកចំណូលឲ្យភាពយន្តថ្មីមានចំណងជើងថា "Tootsies and The Fake” របស់ផលិតកម្ម GDH។ ត្បិតមិនអាចវ៉ាដាច់គេ ដល់កំពូលខ្ពស់ៗ ប៉ុន្តែនាងនៅតែធ្វើបានជាប់ត្រឹមកំពូលទី៨ គិតត្រឹមឆ្នាំ ២០១៩នេះ។
ភាពយន្តខ្នាតធំដែលមាន Chompoo ជាតួឯកស្រីមួយកំពុងផ្ទុះការគាំទ្រខ្លាំងនៅប្រទេសថៃ នាំឲ្យចំនួនចូលទស្សនាក៏មានច្រើន ដូចនេះវាមិនមែនជារឿងពិបាកទេ ក្នុងការប្រមូលប្រាក់ចំណូលចូលរោងកុន។ មួយវិញទៀត វាក៏ក្លាយជាកំណត់ត្រាថ្មីមួយសម្រាប់ Chompoo ដែលអាចជាប់ក្នុងបញ្ជីតួស្រីភាពយន្តរកចំណូលបានវាល់លាន។
ទស្សនាដូចខាងក្រោម តើមានតារាស្រីណាខ្លះ ដែលស្ថិតនៅលំដាប់កំពូលនេះ?
១. Intira Jaroenpura ជោគជ័យក្នុងរឿង "Nang Nak”
២. Baifern Pimchanok ជោគជ័យក្នុងរឿង "Friendzone”
៣. Cris Wang ជោគជ័យក្នុងរឿង “Bangkok Traffic (Love) Story”
៤. Mai Davika ជោគជ័យក្នុងរឿង "Pee Mak”
៥. Yaya Urassaya ជោគជ័យក្នុងរឿង "Brother Of The Year”
៦. Ice Preechaya ជោគជ័យក្នុងរឿង "I Fine...Thank You..Love You”
៧. Aokbab Chutimon ជោគជ័យក្នុងរឿង "Bad Genius”
៨. Chompoo Arayaជោគជ័យក្នុងរឿង "Tootsies and The Fake”