- 2019-12-20 04:50:00
- ព័ត៌មាន
វីដេអូជក់បារីបង្ហុយកណ្ដាលយប់របស់ Ji Chang Wook បណ្ដាលឲ្យហ្វេនបារម្ភជាខ្លាំង
- 2019-12-20 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូជក់បារីបង្ហុយកណ្ដាលយប់របស់ Ji Chang Wook បណ្ដាលឲ្យហ្វេនបារម្ភជាខ្លាំង
ចន្លោះមិនឃើញ
វាពិតជាវីដេអូដ៏កម្រមួយសម្រាប់តារាសម្ដែង Ji Chang Wook ដែលបង្ហោះលើ Story Instagram របស់ខ្លួនកាលពីយប់មិញ និងបានបង្កជាភាពភ្ញាក់ផ្អើលខ្លាំងបំផុត ពិសេសអ្នកគាំទ្ររបស់លោក។
កាលពីយប់ថ្ងៃទី ១៨ ខែធ្នូ Ji Chang Wook បានបង្ហាញវីដេអូឃ្លីបមួយ ថតនៅពេលដែលលោកជក់បារី កណ្ដាលយប់។ វីដេអូនោះ Chang Wook ក៏បានសរសេរភ្ជាប់ថា៖ «អាកាសថាតុត្រជាក់ ហើយខ្ញុំគេងអត់កើត ប៉ុន្តែខ្ញុំសប្បាយចិត្ត»។ ឃើញភ្លាមអ្នកគាំទ្រ ទប់ចិត្តមិន Share បន្តមិនបានឡើយ ព្រោះកម្រឃើញលោកបង្ហាញវីដេអូប្រភេទនេះពីមុនមកណាស់។
ទោះបីភ្ញាក់ផ្អើលយ៉ាងណាក្ដី ម្នាក់ៗគិតថាវាមិនមែនជារឿងខុសអ្វី ដែលគួរប្រកាន់ដែរ ស្របពេលនេះជាពេលវេលាផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ហើយវាក៏ជាសិទ្ធិរបស់លោកក្រៅម៉ោងការងារ ប៉ុន្តែគ្រប់គ្នាជំនួសមកជាមានការព្រួយបារម្ភនឹងសុខភាពរបស់ Chang Wook វិញ និងមិនចង់ឲ្យលោកជក់ច្រើន៕