- 2020-01-02 03:33:29
- ព័ត៌មាន
អាណិតតា ចេក ជិះម៉ូតូមកចូលរួមបុណ្យសពនាយ "ស្មាញ" ត្រូវឡានធំបើកកៀរខ្លួនឯងបណ្ដាលឲ្យរបួស
- 2020-01-02 03:33:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិតតា ចេក ជិះម៉ូតូមកចូលរួមបុណ្យសពនាយ "ស្មាញ" ត្រូវឡានធំបើកកៀរខ្លួនឯងបណ្ដាលឲ្យរបួស
ចន្លោះមិនឃើញ
តាមព័ត៌មានដែលបញ្ចេញដោយលោកទំព័រ "សិល្បករកម្ពុជា" របស់លោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា តាចេក អតីតតារាកំប្លែងក្នុងក្រុមនាយ កុយ បានជួបគ្រោះថ្នាក់ចរាចរណ៍ម្នាក់ទៀត ក្រោយពីលោកត្រូវឡានធំមួយគ្រឿងបើកលឿនហើយកៀរលោកឲ្យដួល។
តាមលោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា មុនពេលជួបគ្រោះ តាចេក បានរួមដំណើរជាមួយនារីម្នាក់(សង្ស័យជាភរិយា)ដោយម៉ូតូមួយគ្រឿងម៉ាកឌ្រីម ក្នុងគោលបំណងមកចូលរួមបុណ្យសពរបស់នាយ ស្មាញ ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ ៦០ម៉ែត្រ កាលពីសប្ដាហ៍មុន។ ប៉ុន្តែមិនទាន់បានដល់គោលដៅផង លោក ក៏បានជួបគ្រោះថ្នាក់ខ្លួនឯង។
តាមសាររបស់លោក ជីវ៉ា តាចេក ត្រូវរថយន្តធំមួយគ្រឿងដែលបើកក្នុងល្បឿនលឿនបានកៀរម៉ូតូរបស់តាចេកឲ្យទៅកៀន ហើយបានបុកនឹងពំនូកថ្មីបណ្ដាលឲ្យដួលតែម្ដង។ គ្រោះថ្នាក់នេះ បានធ្វើឲ្យតារាកំប្លែងជើងចាស់ រងរបួសស្រាល ដោយរលាត់ដៃជើង។ តែយ៉ាងណា ប្រិយមិត្តជាច្រើនបានចូលទៅសរសេរសារថ្លែងពីការអាណិតរបស់ពួកគេចំពោះតាចេក ព្រោះថា តារាកំប្លែងរូបនេះ លោកមានវ័យជរា និងមិនសូវមាំទាំឡើយ។
ក្រោយពីគ្រោះថ្នាក់នេះ តាចេក ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។ ចំណុចល្អមួយ តាមលោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា តាចេក បានជួបនឹងគ្រូពេទ្យចិត្តធម៌មួយរូប ហើយគ្រូពេទ្យរូបនេះ បានផ្ដល់ការព្យាបាលដល់តារាកំប្លែងវ័យចំណាស់ដោយមិនគិតថ្លៃឡើយ។
តាចេក គឺជាអតីតតារាកំប្លែងក្នុងក្រុមនាយកុយ ប៉ុន្តែលោកបានឈប់លេងកំប្លែងយូរមកហើយ ហើយគេបានឃើញលោកបានទៅប្រកបរបរលក់ដូរទឹកសុទ្ធជាដើមនៅតាមបណ្ដោយផ្លូវជាតិលេខ៤។ ប៉ុន្តែម្ដងម្កាលលោកតែងលេចមុខ ពេលមិត្តរួមអាជីពរបស់លោកមានបញ្ហា។ ជាក់ស្ដែង គ្រាដែលមិត្តរួមក្រុមរបស់លោក គឺលោក សានម៉ៅ មរណភាពកាលពីចុងឆ្នាំ ២០១៩ នោះ តាចេក ក៏បានធ្វើដំណើរពីឆ្ងាយដោយម៉ូតូ ដើម្បីមកចូលរួមបុណ្យសពមិត្តភ័ក្ដិដែរ៕