• 2020-01-08 08:55:30
  • ព័ត៌មាន

អ្នក​គាំទ្រ សរសើរ អ៊ុក សុវណ្ណារី សម្ដែង​សម​ឥត​ខ្ចោះ ក្នុង​វីដេអូ​ចម្រៀង​បទ "ខ្ញុំ​ក្លាយ​ជា​អ្នក​ជំងឺ​ស្នេហា"

  • 2020-01-08 08:55:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ធ្វើ​ឲ្យ​មាន​ការ​គាំទ្រ​ច្រើន បទ​ចម្រៀង "ខ្ញុំ​ក្លាយ​ជា​អ្នក​ជំងឺ​ស្នេហា" បាន​ចេញ​វីដេអូ​ចម្រៀង​ផ្លូវ​ការ​ហើយ នៅ​ម្សិលមិញ​នេះ ស្រប​ពេល​ដែល​អ្នក​គាំទ្រ អ៊ុក សុវណ្ណារី ល្អ​ទាំង​ព្រម ទាំង​ច្រៀង ហើយ​សម្ដែង​ក៏​សាក​សម​ឥត​ទាស់​ថែម​ទៀត។

ក្នុង​វីដេអូ​ចម្រៀង​ផ្លូវ​ការ​បទ​ចម្រៀង​ខាង​លើ សុវណ្ណារី ត្រូវ​តម្រូវ​ឲ្យ​ចាប់​ដៃគូ​សម្ដែង​ជាមួយ​តួ​ប្រុស​វ័យ​ក្មេង​មួយ​រូប ពួក​គេ​បាន​ចាប់​ផ្ដើម​ជាមួយ​គ្នា​នូវ​ស្នេហា​ដ៏​ផ្អែម​ល្ហែម ប៉ុន្តែ​បាន​បញ្ចប់​ទៅ​វិញ​ក្នុង​ភាព​ដ៏​ជូរចត់​នឹក​ស្មាន​មិន​ដល់។ ដូច្នេះ​ហើយ ទើប​គេ​ឃើញ​ថា ក្នុង​បទ​ចម្រៀង​ខាង​លើ តារា​ចម្រៀង​ស្រី​វ័យ​ក្មេង បាន​ជួប​ការ​សម្ដែង​ច្រើន​រសជាតិ ពោល​ពី​នារី​ម្នាក់​ដែល​មោទកភាព​នឹង​ស្នេហា ហើយ​បន្តិច​ម្ដង​ៗ ទៅ​ជា​នារី​ម្នាក់​រស់​ឱប​ជាប់​នៅ​ទុក្ខ​សោក​មិន​អាច​បរិយាយ​បាន។

បន្ត​មក​ទៀត សុវណ្ណារី ក៏​ចាប់​ផ្ដើម​មាន​សភាព​ប្លែក​ៗ​ឡើង ស្ទើរ​ក្លាយ​ជា​មនុស្ស​វិកល​ចរិត​ដោយ​សារ​ការ​ឈឺ​ចាប់។ ចុង​ក្រោយ​បំផុត​នារី​ដ៏​ស្រស់​ស្អាត បាន​ក្លាយ​ទៅ​ជា​ឃាតក ប្រហារ​សង្សារ​ប្រុស​របស់​ខ្លួន​ឲ្យ​ដេក​ដួល​ក្នុង​ថ្លុក​ឈាម ទាំង​គិត​មិន​ដល់។ ឥឡូវ​តោះ...ទស្សនា​ការ​សម្ដែង​របស់ តារា​ស្រី​វ័យ​ក្មេង​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់