• 2020-01-14 03:42:03
  • ព័ត៌មាន

Mark Prin និង​ Taew Nataponh នឹង​សម្ដែង​រឿង​ថ្មី​រួម​គ្នា​​ស្វាគមន៍ទសវត្សថ្មី

  • 2020-01-14 03:42:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ព័ត៌មាន​ពិសេស​មួយ​សម្រាប់​អ្នក​គាំទ្រ​របស់ Mark Prin និង​ Taew Nataponh ព្រោះ​ថា​ឆាប់ៗ​គ្រប់គ្នា​ នឹង​បាន​ឃើញ​ស្នាដៃ​សម្ដែង​រួម​គ្នា​ថ្មី​មួយ​ទៀត​បស់​តារា​ប្រុស​ស្រី​ទាំង​ ២​នេះ។

បើ​តាម​ការ​បញ្ជាក់​ពី​ ប៉ុស្តិ៍លេខ ៣​បាន​ឲ្យ​ដឹង​ថា​ ខ្សែភាពយន្ត​ថ្មី​នេះ​មាន​ចំណងជើង​ថា​ "Game Lah Torrachon" ហើយវា​បាន​ក្លាយ​ជា​ស្នាដៃជា​លើក​ទី ២​ហើយ​សម្រាប់​ Mark Prin និង​ Taew Nataponh ដែល​មាន​ឱកាស​បាន​សម្ដែង​រឿង​ជាមួយ​គ្នា។ ក្រៅ​ពីនេះ​ គេ​ឃើញ​នៅ​មាន​តារា​សម្ដែង​ Top Jaron ក៏ដូចជា Toon Pimpawee ផងដែរ។

មួយ​វិញ​ទៀត​ សម្រាប់​រឿង​ថ្មី​នេះ​ ត្រូវ​បាន​ដឹង​ថា​ជា​ប្រភេទ​ខ្សែភាពយន្ត​បែប​វាយប្រហារ និង​ជា​ការ​ដឹកនាំ​របស់​លោក Nok Chatchai ផងដែរ។ ព័ត៌មានផ្សេងទៀត​ទាក់ទង​នឹង​ស្នាដៃ​នេះ នៅ​មិនទាន់​បើក​បង្ហាញ​ទាំង​ស្រុង​ទេ ហើយ​ទស្សនិកជន​ក៏កំពុង​ទន្ទឹង​រង់ចាំតាមដាន​ជា​បន្តផងដែរ៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់