- 2020-01-22 02:29:09
- ព័ត៌មាន
ឯកឧត្ដម ហ៊ុន ជា ចោទជាសំណួររសើបមួយទៅ ពែកមី ក្រោយបង្ហោះរូបនាយត្រូវប៉ូលិសផាកពិន័យ
- 2020-01-22 02:29:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម ហ៊ុន ជា ចោទជាសំណួររសើបមួយទៅ ពែកមី ក្រោយបង្ហោះរូបនាយត្រូវប៉ូលិសផាកពិន័យ
ចន្លោះមិនឃើញ
ឯកឧត្ដម ហ៊ុន ជា ម្សិលមិញនេះ បានសរសេរតបទៅនឹងករណីរបស់នាយ ពែកមី ដែលត្រូវប៉ូលិសចរាចរណ៍ផាកពិន័យ ហើយយកមកថតបង្ហោះជាសាធារណៈ ថា "កុំចង់ល្បីខុសរឿង"។
នៅម្សិលមិញនេះ គេឃើញតារាកំប្លែងល្បីឈ្មោះនាយ ពែកមី ត្រូវបាន ប៉ូលិសផាក អស់រហូតដល់ទៅ៤០ម៉ឺនរៀល ពីបទបកលើសល្បឿនកំណត់ នឹង ប័ណ្ណបើកបរ។ ក្រោយទទួលរងការផាកពិន័យនោះ តារាកំប្លែងរូបនេះបានផុស លើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកPek Mi CBS សរសេររៀបរាប់ពីហេតុការណ៍នោះ ព្រមទាំងថតសែលហ្វី ប្រាក់១០០ ដុល្លារ ជាមួយសមត្ថកិច្ចដែលកំពុងតែបំពេញការថែមទៀត។
ទំព័រ Pek Mi CBS នៅបានសរសេរសាររៀបរាប់បន្ថែមទៀតថា "ប៉ូលិសចរាចរណ៍ នៅបាត់ដំបង ចាប់អស់40ម៉ឺនរៀល មើលមុខ ប៉ូលិសញញឹម សូមបងប្អូនប្រយ័ត្នអស់លុយដូចខ្ញុំ (ចាប់ល្បឿន នឹងប័ណ្ណបើកបរ) ភូមិ បញ្ញា ឃុំកំពង់ព្រះ"។
មិនបានប៉ុន្មាននាទីផង ឯកឧត្តម ហ៊ុន ជា ដែលបានឃើញការផុសនេះ ក៏បានចុច Share បន្ត និងបានដាក់ជាសំណួរបែបនេះថា តើតារាកំប្លែងរូបនេះ មានចេតនាបែបម៉េច។ ឯកឧត្តម សរសេរថា "ថតផុសធ្វើបែបហ្នឹងបានន័យថាម៉េចវិញ? ខុស គឺ ខុស កុំចង់ល្បីខុសរឿង ១ គាត់មានលុយ ២ គាត់ជាតារាល្បី?)
ជុំវិញការផុស បណ្ដាលឲ្យមានការចោទសួរ ពីលោក ឧកញ៉ា មានឥទ្ធិពល ខាងលើ នៅមិនទាន់ស្នើសុំការបកស្រាយបន្ថែម ពីតារាកំប្លែងនាយ ពែកមី បានឡើយ ដោយទូរស័ព្ទ Call ចូលតែមិនមានអ្នកលើក។ ប៉ុន្តែនៅទំព័រហ្វេសប៊ុកផ្លូវការខាងលើរបស់នាយ ដដែល នាយ ពែកមី បានចេញមុខ Live បកស្រាយថា។
អ្វីដែលនាយ បានធ្វើនោះ គឺគ្រាន់ជាសារក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ចៀសវាងកើតមានកំហុសដូចជានាយ នាំឲ្យប៉ូលិសធ្វើការឃាត់និងផាកពិន័យ។ លោកថា បែបនេះ នាំឲ្យខាតពេលវេលា និងថែមទាំងខាតបង់ថវិកាថែមទៀត។ "ផុសនេះ ខ្ញុំគ្រាន់តែចង់ពញ្ញាក់អារម្មណ៍បងប្អូន ឲ្យបើកបរមានការប្រុងប្រយ័ត្ន ព្រោះតែខុស ប៉ូលិសឃាត់ គឺខាតពេល ខាតថវិកា ១០ម៉ឺន ២០ម៉ឺន គឺច្រើនដែរ អីចឹងខ្ញុំគ្រាន់តែចង់ពញ្ញាក់អារម្មណ៍បងប្អូនទេ"៕