• 2020-01-23 04:16:46
  • ព័ត៌មាន

រឿង​ «ព្រហ្មលិខិត» នឹង​ចាប់​ផ្ដើម​បើក​កាមេរ៉ាថត​ ក្រោយ​បុណ្យចូល​ឆ្នាំ​ខាង​មុខ​នេះ

  • 2020-01-23 04:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ជោគជ័យ​រឿង​ភាគ​ «បុព្វេសន្និវាស» អ្នក​គាំទ្រ​សឹង​តែ​ទាំង​អស់​ នាំគ្នា​ទន្ទឹង​រង់ចាំ​ដំណឹង​ថ្មីៗ​ទាក់ទង​នឹង​ភាគ២នៃរឿង​នេះ​ដែល​មាន​ចំណងជើង​ថា «ព្រហ្មលិខិត»។

បើ​តាម​អ្នកស្រី​ Nong Arunosha អ្នក​និពន្ធ​រឿង​នេះ​ ក៏ដូចជា​ជា​អ្នក​តំណាង​ចាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ Broadcast Thai Television Company Limited បាន​បង្ហើប​ដំណឹង​ល្អ​ដែល​អ្នក​គាំទ្រ​ទន្ទឹង​ចង់​ដឹង​នោះ​គឺ​ រឿង​ «ព្រហ្មលិខិត» ដែល​ជា​ភាគ​បន្ទាប់​នៃ​រឿង​ «បុព្វសន្និវាស» គ្រោង​នឹង​ចាប់​ផ្ដើម​ថត​ជា​ផ្លូវការ​ នៅ​ក្រោយ​បុណ្យចូល​ឆ្នាំ​រួច ហើយ​តួឯក​វិញ​ដូច​មហាជន​ភាគ​ច្រើន​ជ្រាប​ស្រាប់​ថា​ ជា​ Pope Thanawat និង​ Bella Ranee ដដែល​ដូចភាគ​មុន​ដែរ។

Bella, អ្នកស្រី Nong និង​ Pope

​បន្ថែម​ពីលើ​នោះ​ អ្នក​ស្រី​ Nong ក៏​បាន​បញ្ជាក់​ដែរ​ថា​ ក្រៅ​ពី​តួ​ឯក​ទាំង ២​ ក៏​នឹង​មានតួ​សម្ដែង​ភាគ​មុន​រួម​ជាមួយ​នឹង​​តួថ្មីៗ​មក​រួម​សម្ដែង​ជុំគ្នាទៀត ហើយ​តើ​មាន​អ្នកណា​ខ្លះ អ្នកស្រី​សូម​ឲ្យ​អ្នក​គាំទ្រ​រង់ចាំ​អ៊ុតមើល​ទាំងអស់គ្នា៕

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី