• 2020-02-03 06:55:36
  • ព័ត៌មាន

វ័យ ៥០ឆ្នាំហើយ Jennifer Lopez នៅរាំគ្រវីគ្រវាត់ បានយ៉ាងឡូយ!

  • 2020-02-03 06:55:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ពេល​នេះ Jennifer Lopez គឺ​​មាន​វ័យ ៥០ ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​សមត្ថភាព​នៃ​ការ​សម្ដែង​របស់​គាត់​នៅ​តែ​ខ្លាំង​ក្លា មិន​ទន់​ទោរ​ទៅ​តាម​វ័យ​នោះ​ឡើយ ឯ​រូប​សម្រស់​ក៏​នៅ​ផូរផង់​ផង​ដែរ។

នៅ​មុន​នេះ​បន្តិច​ Jennifer បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​នឹង​សមត្ថភាព​​នៃ​ការ​សម្ដែង​ជា​ថ្មី​ម្ដង​ទៀត តាម​រយៈ​ការ​សម្ដែង​ក្នុង​កម្មវិធី Super Bowl Halftime ប្រចាំ​ឆ្នាំ ២០២០ ដែល​ជា​កម្មវិធី​ប្រកួត​ធំ​ប្រចាំ​ឆ្នាំ។ តារា​វ័យ ៥០ ឆ្នាំ​​​រូប​នេះ បាន​ឡើង​សម្ដែង​​រួម​គ្នា​ជា​មួយ​តារា​​ចម្រៀង ៣ នាក់​ទៀត គឺ Shakira, Bad Bunny និង J Baldvin ដោយ​បាន​សម្ដែង​ក្បាច់​រាំ​ នៃ​​បទ​ចម្រៀង​​ជា​ច្រើន​បទ។

ទស្សនា​ការ​សម្ដែង​ដូច​ខាង​ក្រោម​នេះ ៖

អត្ថបទ៖ សុខហេង

មតិយោបល់