• 2020-02-03 08:57:46
  • ព័ត៌មាន

មាន​អ្នក​ចំណាយ​រាប់ពាន់ចូល​ Miss Charm តែ​ភាគច្រើន​មិន​ដឹង​ថា កម្មវិធី​នេះ​ប្រកួត​ពី​អ្វី​នោះ​ទេ!!!​

  • 2020-02-03 08:57:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​មួយ​រយៈ​មុនគេ​បាន​ឃើញ​ព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ពី​បេក្ខភាព​កម្ពុជា​ទៅ​ចូលរួម​ប្រកួត Miss Charm នៅ​ទីក្រុង​ហូជី​មិញ នៅ​ក្នុង​ដើមខែ​មីនា​ខាងមុខ​នេះ ។ យ៉ាងណា​មិញ​គេ​គ្រាន់​តែ​បាន​ដឹង​ថា ការ​ប្រកួត​នេះ​ជា​ការប្រកួត​កម្មវិធី​សម្រស់​ដែល​មាន​តំណា​ង​មកពី ​50 ប្រទេស​ជុំវិញ​ពិភព​លោក​តែ​ប៉ុណ្ណោះ ។

​ជា​ធម្មតា​ការ​ប្រកួត​នីមួយៗ​សុទ្ធតែ​មាន Topic ផ្ដោត​សំខាន់​ផ្សេងៗ​គ្នា ដូចជា Miss Universe គឺ​ពិចារណា​ទៅលើ​ Beautiful Heart ដែល​មាន​សកម្មភាព​ជួយ​ស​ង្គ​ម មាន​ការ​តាំង​ចិត្ត​ខ្ពស់ និង​ផ្សេង​ទៀត ដែល​គ​ណះ​កម្មការ​វិនិច្ឆ័យ​ខ្ពស់​ជាង​រូបរាង​ខាងក្រៅ។

​ថ្ងៃ​នេះ​ក្រុមការងារ​យើង​បាន​សាកសួរ​ពី កញ្ញា ប៊ី​សុធារី ផ្ទាល់​ដែល​ជា​តំណាង​កម្ពុជា​នឹង​ចូល​រួម​ប្រកួត Miss Charm ក្នុង​ពេល​ខាង​មុខ​នេះ​បាន​អោយ​ដឹងថា “ Miss Charm ជា​កម្មវិធី​រៀបចំ​ដោយ Miss Charm organizations រួម​ជាមួយ elite model organizations ។​ហើយ​ការ​ប្រកួត Miss Charm នេះ​ផ្ដោត​សំខាន់​ទៅលើ រូបរាង ចំណេះដឹង​ទូទៅ និង​លក្ខខណ្ឌ​ផ្សេងទៀត ដែល​កម្មវិធី​ប្រកួត​សម្រស់​កម្រិត​ពិភព​លោក​ផ្សេង​ទៀ​ត​តែង​យក​មក​ប្រើប្រាស់ ។​

ប៉ុន្តែ​ចំណុច​ពិសេស​របស់​ស្នូល​កម្មវិធី ដែល​នឹង​លើក​យក​មក​បង្ហាញ​នោះ​គឺ ការចែក​រំលែក​វប្បធ​ម៍ ​និង​ប្រវត្តិសាស្ត្រ​របស់​បេក្ខភាព​ផ្សេងៗ​គ្នា​មកពី​ជុំវិញ​ពិ​ភព​លោក​យក​មក​ផ្សព្វផ្សាយ​ក្នុង​កម្មវិធី ដែល​កម្មវិធី​ផ្សេង​មិនសូវ​ផ្ដោត​សំខាន់​” ។ សុធា​រី​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា “ នេះ​ជា​លើក​ទី​មួយ​ដែល​កម្មវិធី​នេះ​រៀប​ចំ​ឡើង ហើយ​បាន​ជ្រើសរើស​យក​ប្រទេស​វៀតណាម​យក​មក​រៀប​ចំ ។

កញ្ញា​ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី អញ្ជើញ​អោយ​ចូលរួម​ប្រកួត​ក្នុង​លើក​នេះ​ផង​ដែរ ដោយ​ការ​មើល​ឃើញ​សុធា​រី​មាន​បទពិសោធន៍​ច្រើន​កន្លង​មក​ក្នុង​វិស័យ BEAUTY PAGEANT ។ យ៉ាងណាក៏ដោយ ប៊ី សុធា​រី នៅតែ​បារម្ភ​ខ្លាំង​ចំពោះ​ការប្រកួត​លើក​នេះ ព្រោះ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ការ​ប្រកួត​អន្តរជាតិ​នី​មួយៗ​ត្រូវការ​ចំណាយ​ខ្ពស់​រាប់ពាន់ រាប់​ម៉ឺន​ដុល្លារ ហើយ​គ្មាន​ក្រុមហ៊ុន​ណា​មក​ជួយ​ឱប​ត្ថ​ម្ភ​នោះ​ទេ គឺ ប៊ី សុធា​រី​ត្រូវ​រ៉ាប់​រង​ដោយ​ខ្លួន​ឯង​ទាំងស្រុង៕ ​

មតិយោបល់
អត្ថបទពេញនិយម