• 2020-02-11 07:14:34
  • ជីវិតតារា

Adele បង្ហាញមុខក្នុងកម្មវិធីធំលើកដំបូងជាមួយរាងស្គម ធ្វើឲ្យមិត្តៗសិល្បៈភ្ញាក់ផ្អើល

  • 2020-02-11 07:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សញ្ជាតិ​អង់គ្លេស​បាន​ចូល​រួម​ក្នុង​កម្មវិធី​ជប់​លៀង​ក្រោយ​បញ្ចប់​កម្មវិធី​ពាន​រង្វាន់​អូស្កា (Oscar After-Parties) ឆ្នាំ ២០២០ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុង​រង្វង់​សិល្បៈ និង​អ្នក​សារព័ត៌មាន​ភ្ញាក់​ផ្អើល​នឹង​រូបរាង​របស់​ខ្លួន។

Adele នៅខាងឆ្វេង

អ្នក​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ បាន​ប្រាប់​ដល់​សារព័ត៌មាន​ E! News ថា​ ៖ "នាង​បាន​ស្រក​ទម្ងន់​ជា​ច្រើន។ គ្រប់​គ្នា​សុទ្ធ​តែ​ភ្ញាក់ផ្អើល​។ នោះ​គឺ Adele។” ចូល​រួម​ក្នុង​កម្មវិធី​ជប់លៀង​នេះ Adele បាន​ស្លៀក​ពាក់​នូវ​រ៉ូប​ខ្លា​រខិន ហើយ​បាន​ថត​រូប​ជា​មួយ​អ្នក​កាសែត​ប៉ូឡូញ​ Kinga Rusin ដោយគេបានបង្ហោះ​វា​ចូល​​គណនី Instagram។

តារា​វ័យ ៣១ ឆ្នាំ​រូប​នេះ បាន​សម្រេច​ចិត្ត​​ធ្វើ​ការ​សម្រក​ទម្ងន់ បន្ទាប់​ពី​លែង​គ្នា​ជា​មួយ​ប្ដី​ជា​អ្នក​ជំនួញ កាល​ពី​ខែ​មេសា​ឆ្នាំ ២០១៩។ ប្រភព​ពី​សារព័ត៌មាន People និយាយ​ថា​ ៖ "នាង​មិន​មែន​ហាត់​ប្រាណ​ដើម្បី​សម្រក​ទម្ងន់​នោះ​ទេ ប៉ុន្តែ​គឺ​ចង់​បាន​សុខភាព​ល្អ​ដើម្បី​មើល​ថែ​កូន​របស់​ខ្លួន។” តារា​ចម្រៀង​រូប​នេះ​បារម្ភ​ថា​កូន​អាច​នឹង​រៀន​តាម​នាង ជា​ពិសេស​គឺ​ចំពោះ​ការ​ហូប​ចុក​តែ​ម្ដង៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់