• 2020-02-12 02:56:32
  • ព័ត៌មាន

តារា​​​ច​ម្រៀង​​​ខ្មែរពីរ​​​ដួង​​​ ត្រៀម​​​កើ​ប​​​លុយ​​​​លើ​​​ទឹកដី​​អាមេរិក​ ​

  • 2020-02-12 02:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ច​ម្រៀង​​​ខ្មែរ​​​ពីរ​​​ដួង គឺ​​​លោក មាស សាលី និង​​​កញ្ញា ពៅ សំណាង ត្រៀម​​​កើ​ប​​​លុយ​​​នៅ​​​លើ​​​ទឹកដី​​​សហរដ្ឋអាមេរិក តាម​​​រយៈ​​​ការ​​​ច្រៀង​​​របស់​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​ទី​១៤  ​និង​​​ថ្ងៃទី​១៥ ខែ​​​កុម្ភៈ ចំ​​​ថ្ងៃ​​​ដែល​​​ខ្មែរ​​​រស់នៅ​​​សហរដ្ឋ​​​អាមេរិក​​​អបអរ​​​ទិវា នៃ​​​ក្ដី​ស្រឡាញ់​។​

​លោក មាស សាលី បាន​​​អំពាវនាវ​​​តាម​​​រយៈ​​​បណ្ដាញ​​​ស​ង្គ​ម​​​ហ្វេ​ស​ប៊ុក​​​របស់​​​ខ្លួន​​​ទៅ​​​អ្នកគាំទ្រ និង​​​អា​និក​ជន​​​ខ្មែរ​​​រស់នៅ​​​ក្នុង​​រដ្ឋ​កាលី​​​ហ្វូ​ញ៉ា​​​ទាំង​​​អស់ ឲ្យ​​​ចូល​​​រួម​​​ច្រៀង និង​​​រាំ​​​លេង​​​សប្បាយ​​​ទាំង​​​អស់​​​គ្នា​។​

​លោក មាស សាលី​៖ " នៅ​​​ក្នុង​​​ឱកាស​​​នោះ​​​ខ្ញុំ​នឹង​​​ច្រៀង​​​ច​ម្រៀង​​​ថ្មី​​​ៗ​​​របស់​​​ខ្ញុំ​​​ជាច្រើន​​​បទ ដែល​​​មាន​​​បទ​​​ក​ន្ទ្រឹ​ម រាំ​​​វង់ ឡាំ​លាវ និង​​​បទ​​​រាំ​វង់​​​ប្រពៃណី​​​ខ្មែរ​ជា​ច្រើន​ទៀត។ អីចឹង​​​សូម​​​បង​​​ប្អូន​​​ពុក​ម៉ែ អ៊ុំ​ពូ​មីង​​​ទាំង​​​អស់​​​ចូល​​​រួម​​​សប្បាយ​​​រីករាយ​​​ទាំង​​​អស់​​​គ្នា​"​។​ ​ ​

​បើ​​​តាម​​​ខិត្ដប័ណ្ណ​​​ផ្សព្វផ្សាយ នៃ​​​ការ​​​ប្រ​គុំ​​​តន្ដ្រី​​​នេះ​។ លោក មាស សាលី និង​​​កញ្ញា ពៅ សំណាង ដែល​​​ជា​​​តារា​​​ច​ម្រៀង​​​ទើប​​​រះ​​​ក្នុង​​​វិស័យ​​​សិល្បៈ​​​កម្ពុជា ត្រូវ​​​ច្រៀង​​​នៅ​​​ក្នុង​​​ភោជនីដ្ឋាន​​LEGEN ក្នុង​​​ទីក្រុង Long beach​នៅ​​​ថ្ងៃទី​១៤ ខែ​​​កុម្ភៈ ហើយ​​​នៅ​​​ថ្ងៃទី​​១៥ ខែ​​​កុម្ភៈ ច្រៀង​​​នៅ​​​ភោជនីដ្ឋាន​​PACIFIC ទីក្រុង​​Stocton សហរដ្ឋអាមេរិក​។ រីឯ​​​តម្លៃ​​​សំបុត្រ​​​ចូល​​​រួម​​​ទស្សនា និង​​​រាំ​​​លេង​​​កម្សាន្ដ​​​វិញ មាន​​​ច​ន្លោះ​​​ពី​​២០ ទៅ​​២៥​​ដុល្លារ​៕​

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់
អត្ថបទពេញនិយម