• 2020-02-17 03:23:42
  • ព័ត៌មាន

ក្រោយស្រកគីឡូមួយទំហឹង Adele នៅតែស្រែកបានពីរោះក្នុងកម្មវិធីមង្គលរបស់មិត្តល្អ

  • 2020-02-17 03:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សញ្ជាតិ​អង់គ្លេស Adele បាន​ធ្វើ​ការ​សម្ដែង​ដ៏​កម្រ​មួយ ពេល​ចូល​រួម​ក្នុង​​កម្មវិធី​មង្គល​ការ​របស់​មិត្ត​ល្អ ដោយ​បាន​ឡើង​ច្រៀង​បទ "Rolling in the Deep” និង​បទ​មួយ​ចំនួន​ទៀត។

ភ្ញៀវ​​មួយ​ចំនួន​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី បាន​ថត​វីដេអូ​នៃ​ការ​សម្ដែង​របស់​តារា​ចម្រៀង​វ័យ ៣១ ឆ្នាំ បង្ហោះ​​លើ​បណ្ដាញ​អ៊ីនធឺណិត​ព្រោងព្រាត។ ក្នុង​វីដេអូ​គេ​អាច​មើល​ឃើញ Adele ​​​ប្រើ​ស្ទីល​សក់​ចង​ធម្មតា, ពាក់​អាវ​យឺតពណ៌​ស និង​ស្លៀក​សំពត់​ផ្កា​ចង្កេះ​វែង។

ក្នុង​ពេល​ចូល​រួម​នោះ គេ​បាន​ឮ​ Adele និយាយ​តាម​មីក្រូហ្វូន​អំពី​អាល់ប៊ុម​ចម្រៀង​ថ្មី ដែល​រំពឹង​ថា​ចេញ​ផ្សាយ​នៅ​ខែ​កញ្ញា​ខាង​មុខ ដែល​​អ្នក​ចូល​រួម​បាន​សាទរ​ភ្លាម​ក្រោយ​ឮ​ដំណឹង​នេះ៕​

ប្រភព៖ Insider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់