• 2020-02-18 02:10:03
  • ព័ត៌មាន

អនាគត​ស្វាមី តូតា៖ តារា​ស្រុក​ខ្មែរ​គេ​ហ៊ាន​ចំណាយ​លើ​រៀប​ការ​អស់​ប៉ុន្មាន ខ្ញុំ​ក៏​ហ៊ាន​ចំណាយ​ប៉ុណ្ណឹង​ដែរ

  • 2020-02-18 02:10:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ម៉ាក់ សែន​សូនីតា ហៅ​តូតា គ្រោង​នឹង​ចូល​រៀង​ការ​ជា​មួយ​ពោះម៉ាយ លោក​ ប៉ូ វិបុល ចាងហ្វាង​ផលិតកម្ម អង្គរ​ភីកឈ័រ ​នៅ​ខែ​ក្រោយ​នេះ​ហើយ ដោយ​អាពាហ៍ពិពាហ៍​របស់​​ពួក​គរ​​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា គ្រោង​ចំណាយ​ប្រាក់​​​រាប់​សិប​ម៉ឺន​ដុល្លារ​ឯណោះ។

តាម​ព័ត៌មាន ​ពិធី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ឯណោះ ក្រោយ​ការ​រៀបចំ​យ៉ាង​ប្រណិត។ ជុំវិញ​ការ​ចំណាយ​នេះ អនាគត​ស្វាមី​របស់​តារា​ស្រី​រូប​នេះ​បាន​លើក​ឡើង​ថា តារា​​ស្រុក​ខ្មែរ​គេ​ហ៊ាន​ចំណាយ​លើ​រៀប​ការ​អស់​ប៉ុន្មាន ខ្លួន​ក៏​ហ៊ាន​ចំណាយ​ដូច​គេ​ដែរ។

អាពាហ៍ពិពាហ៍​របស់​អ្នក​​ទាំង​ពីរ នឹង​ត្រូវ​ធ្វើ ថ្ងៃទី១៦ ខែ​មីនា ឆ្នាំ២០២០​ខាង​មុខ​នេះ នៅ​សណ្ឋាគារ​សុខា ដោយ​ធៀប​ការ បាន​កំពុងតែ​ចែក​បណ្ដើរ​ហើយ។ ការ​ជ្រើសរើស​ថ្ងៃ​ខែ​រៀប​ការ​ តូតា ប្រាប់​ថា គឺ​ខ្លួន​រើស​ចំ​ថ្ងៃ​កំណើត​នាង​តែ​ម្ដង ដោយ​​គាប់​ជូន​ចាស់​ៗ ឲ្យ​អាចារ្យ​​ដេញ​ខែ​ថ្ងៃ​រៀប​ការ ចំ​ថ្ងៃ​នោះ​ថែម​ទៀត ។ ពួក​គេ​គ្រោង​អញ្ជើញ​ភ្ញៀវ​មិន​ក្រោម​១០០​តុ​​ឡើយ ដោយ​ភាគ​ច្រើន​​សុទ្ធតែ​ជា អ្នក​សិល្បៈ​នឹង អ្នក​ជំនួញ ចំពោះ​ការ​ចំណាយ​វិញ មិន​ក្រោម​១០​ម៉ឺន​ដុល្លារ​ឡើយ។

តូតា ​នឹង​លោក នីត ចាងហ្វាង​ផលិតកម្ម អង្គរ​ភីកឈ័រ ត្រូវ​បាន​គេ​ដឹង​ថា ស្រលាញ់​គ្នា​ដោយ​បើកចំហ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​​ស្នេហា​ដំបូង​ឡើយ​ពួក​គេ ម្នាក់​ជា​តារា​សម្ដែង ម្នាក់​ជា ចាងហ្វាង​ផលិតកម្ម ពេល​ដែល​ថត​រឿង​ជា​មួយ​គ្នា "ចន្ទ្រា"។ តូតា ថ្លែង​ថា ខ្លួន​មិន​នឹក​ស្មាន​ថា ស្នេហា​របស់​នាង​ អាច​ឈាន​ដល់​ដំណាក់​កាល​នេះ​​ឡើយ ប៉ុន្តែ​ក្រោយ​ពី​ស្វែង​យល់​ចិត្ត​គ្នា​គ្រប់​រូប​ភាព​ជា​ច្រើន​ឆ្នាំ ដោយ​ទាំង​សង​ខាង​ព្រម​ទទួល​នូវ​អ្វីៗ​ទាំង​អស់​ដែល​ទាំង​​សង​ខាង​មាន។

ដូច្នេះ​ហើយ ទើបសាមី​ខ្លួន​ថា នាង និង​គូស្នេហ៍​​មាន​ថ្ងៃ​នេះ។ “ ខ្ញុំ​គិត​ថា ពួក​យើង​អត់​អាច​ទៅ​រួច​ទេ តែ​​គាត់​ផ្ដល់​ទំនុក​ចិត្ត​ឲ្យ​ខ្ញុំ ផ្ដល់​ភាព​​កក់ក្ដៅ​ឲ្យ​ខ្ញុំ ព្រម​ទទួល​​យក​គ្រប់​រឿង ទាំង​ល្អ ទាំង​អាក្រក់ ​ដែល​ខ្ញុំ​មាន ទាំង​ខ្ញុំ​ទាំង​គ្រួសារ​ខ្ញុំ យើង​សម្រេច​រៀប​ការ​ជា​មួយ​គ្នា" ម៉ាក់ សែន​សូនីតា ថ្លែង។

ជា​មួយ​នឹង​ការ​ឆក់​យក​​បេះ​ដូង ស្រី​ស្អាត​​តូតា មក​ធ្វើ​ជា​គូរ​អនាគត​នេះ លោក​នីត បាន​លើក​ឡើង​ថា អនាគត​ប្រពន្ធ​របស់​ខ្លួន​មាន​ចំណុច​ល្អ​​ច្រើន​ណាស់ ដែល​​ទាក់​​បេះ​ដូង​លោក ដក​ខ្លួន​មិន​រួច។ ចំណុច​ទាំង​នោះ​មាន​ដូច​ជា នាង​ជា​មនុស្ស​រស់​នៅ​​មាន​សណ្ដាប់ធ្នាប់​ល្អ ចេះ​រៀបចំ​ផ្ទះសម្បែង ចេះ​​ផ្ដល់​កម្លាំង​ចិត្ត​ពេល​ដែល​ខ្លួន​មក​ពី​ធ្វើ​ការ​ហត់ ជា​មនុស្ស​​ចិត្ត​ទូលាយ ចូល​ចិត្ត​ធ្វើ​បុណ្យ​ទាន មិន​ចេះ​ប្រើ​ហិង្សា​ជា​ដើម។ លោក នីត ថ្លែង ទាំង​សំណើច​ថា ប្រពន្ធ​ចិត្ត​ទូលាយ ចូល​ចិត្ត​ធ្វើ​បុណ្យ​ទាន អីចឹង លោក​ដឹង​តែ​មិន​បារម្ភ រឿង​ប្រពន្ធ​វ៉ៃ​​ឡើយ ទៅ​ថ្ងៃ​អនាគត។

ក្រោយ​ពី​រៀប​ការ​រួច អ្នក​ទាំង​ពីរ​គ្រោង ចេញ​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ក្រៅ​ប្រទេស ជា​ច្រើន​ថ្ងៃ ដោយ​ទៅ​ទាំង​គ្រួសារ​តែ​ម្ដង ប៉ុន្តែ​ទីតាំង នៅ​ប្រទេស​ណា​នោះ អ្នក​ទាំង​ពីរ សូម​មិន​ទាន់​បញ្ចេញ​ឡើយ៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់