• 2020-02-19 02:30:48
  • ព័ត៌មាន

តារា​​​សម្ដែង សន ពិ​សិដ្ឋ ត្រៀម​ធ្វើជាស្វាមីគេជាលើកទី២ជាមួយតារា​ស្រី​ម្នាក់​

  • 2020-02-19 02:30:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សន ពិ​សិដ្ឋ ដែល​​​គេ​​​ឯង​​​ស្គាល់​​​ច្រើន​​​តាម​​​រយៈ​​​ការ​​​សម្ដែង​​​រឿង​​​ចៅ​​​ធុង ចៅ​​​សាញ់ និង​​​ភាព​យ​ន្ដ​​​ខ្នាត​​​ធំ​​​ជា​​​ច្រើន​​​ទៀត​​​នៅ​​​ដើម​​​ឆ្នាំ​​២០២០ នេះ បាន​​​បង្ហើប​​​ពី​​​អាថ​កំបាំង​​​ទំនាក់ទង​​​ស្នេហា​​​ថ្មី​ក្រៅឆាក​​របស់​​​ខ្លួន​​​ជាមួយ​​​អតីត​​​សិល្បៈការិនី​​​រូប​​​ស្រស់​​​សោភា​​​ម្នាក់​។​

​តារា​​​សម្ដែង​​​សម្បុរ​​​ស្រ​អែម មាឌ​​​ឌាំ​ង​​​ដែល​​​ទើប​​​ឡើង​​​កូដ​​​ខ្លាំង​​​ក្នុង​​​វិថី​​​សិល្បៈ ​លោក សន ពិ​សិដ្ឋ និយាយ​​​ថា រូប​​​លោក​​​ធ្លាប់​​​មាន​​​ភរិយា និង​​​កូន​​​ស្រី​​​មួយ​​​ហើយ​។ ដូច្នេះ​​​មុន​​​នឹង​​​លោក​​​រួម​​​ដំណើរ​​​ជីវិត​​​ជាមួយ​​​ភរិយា​​​ក្រោយ​​​ទា​ល់​​​តែ​​​គិតគូ​​​វែងឆ្ងាយ​​​ប​ន្ដិ​ច​៖ "ញុំ​​​អាច​​​ប្រាប់​​​បាន​​​ថា​​​គាត់​​​ជា​​​អតីត​​​តារា​​​ច​ម្រៀង និង​​ជា​តារា​​​ម៉ូ​ដែល ហើយ​​​យើង​​​បាន​​​ទា​ក់ទង​ដើម្បី​​​មើល​​​ចិត្ដ​​​គ្នាអស់រយៈពេល​៤​​ឆ្នាំ​​​ហើយ​"​។​

​បើ​​​តាម​​​លោក សន ពិ​សិដ្ឋ​។ រូប​​​លោក និង​​​សង្សា មិន​​​ទាន់​​​គិត​​​ពី​​​គ​ម្រោង​​​ភ្ជាប់​​​ពាក្យ ឬ​​​ចូល​​​រោង​​​ការ​​​នៅ​​​ថ្ងៃ​​​ណា​​​នៅ​​​ឡើយ​​​ទេ ព្រោះ​​​អ្នក​​​ទាំង​​​ពី​​​ត្រូវ​​​ការ​​​ពេល​​​ដើម្បី​​​យល់​​​ចិត្ដ​​​គ្នា​​​បន្ថែម​​​ទៀត ស្រប​​​ពេល​​​ដែល​​​ចំណូល​​​សម្រាប់​​​កសាង​​​អនាគត​​​ថ្មីមិន​​​ទាន់​​​រឹងមាំ​។​ ពិសិដ្ឋ បាន​បដិសេធ​ក្នុង​ការ​ប្រាប់​ពិ​អត្តសញ្ញាណ​គូស្នេហ៍​ថ្មី...ប៉ុន្តែ​គេ​ដឹង​ថា លោក​មាន​ទំនាក់ទំនង​ស្អិត​ល្មួត​ជាមួយ​ តារា​ស្រី ម៉ានីតា។

​ទោះ​​​ជា​​​យ៉ាង​​​ណា ពិ​សិដ្ឋ ដែលពេលនេះមានវ័យ៣២ឆ្នាំទៅហើយ នៅ​​​តែ​​​អាច​​​រក្សា​​​បាន​​​​អាថ៌​កំបា​ង​​​ស្នេហា​​​ស៊ី​ជ​ម្រៅ​​​ក្រៅ​​​ឆាក​​​របស់​​​ខ្លួន ទាំង​​​ជាមួយ​​​អតីត​​​ភរិយា និង​​​កំណាន់​ចិត្ដ​​​ថ្មី​។ គេ​​​គ្រាន់​​​តែ​​​ដឹង​​​ថា សព្វថ្ងៃ​​​លោក​​​កំពុង​​​រស់នៅ​​​ជាមួយ​​​កូន​​​ស្រី​​​អាយុ​​១០​​ឆ្នាំ​​​ម្នាក់ នៅ​​​ឃុំ​​​វាំង​ចាស់ ស្រុក​​​ឧដុង្គ ខេត្ដ​​​កំពង់ស្ពឺ​។

​លោក​​​បាន​​​ឆ្លៀត​​​ពេល​​​ដ៏​​​មមាញឹក​​​ពី​​​ការងារ​​​សិល្បៈ​​​របស់​​​លោក​​​ដើម្បី​​​មើល​​​ថែ​កូន និង​​​បង្កើន​​​ភាព​​​ស្និទស្នាល​​​ជាមួយ​​​ដៃ​​​គូ​​​ថ្មី​​​ដែល​​​លោក​​​បង្ហើប​​​ថា​​​ជា​​​អ្នក​​​សិល្បៈ​​​ដូច​​​គ្នា ដោយ​​​មិន​​​ចង់​​​រំលឹក​​​រឿង​​​អតីត​​​កាល​​​ជាមួយ​​​ភរិយា​​​មុន​​​ឡើយ​៕​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់
អត្ថបទពេញនិយម