• 2020-02-19 07:38:57
  • ព័ត៌មាន

អ្នក​ប្រើបណ្ដាញសង្គម​ភ្ញាក់​ខ្លាំង​ ពេល​ឃើញទម្ងន់​របស់ Yang Mi ស្រក​ចុះ​លឿនបែប​នេះ

  • 2020-02-19 07:38:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការ​ភ្ញាក់​ផ្អើល​ចែកចាយ​តៗគ្នា​មួយ​ដែល​ អ្នក​ប្រើ​បណ្ដាញ​សង្គម​ ពិសេស​ Weibo ឃើញ​គីឡូ​របស់​ Yang Mi ដែល​ចុះ​ស្គម។

កាល​ពីម្សិលមិញ​ តារា​ស្រី​កូន​១រូបនេះ​ បាន​បង្ហោះ​រូប​ភាព​ថ្លឹង​គីឡូនៅ​សល់​ ៤៥,២គីឡូ ឃើញ​មិនខ្វះ​អ្នក​ភ្ញាក់ទេ ព្រោះកាល​ពី​ចូលរួម​កម្មវិធីទូរទស្សន៍​ថ្មីៗនេះ​ តារា​ស្រី​កម្ពស់ ១៦៨សង់ទីម៉ែត្រ​ បាន​ប្រាប់​ថា​ខ្លួន​មាន​ទម្ងន់​ ៤៧,៤គីឡូ ហើយពេល​នោះ​ម្នាក់ៗភ្ញាក់​ម្ដងហើយ។ រហូត​ដល់ឃើញ​នាង​ថ្លឹង​ម្ដងទៀត​ វា​ធ្លាក់​អស់​ ២គីឡូ ជាហេតុ​ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់​កាន់​តែ​ខ្លាំងជាងមុន​ថា​នាង​ស្រក​សាហាវ។

ពិតណាស់​ គ្រាន់តែ​ភ្លាមៗ​ រូបភាព​ជា​ច្រើន​សន្លឹក​របស់ Yang Mi ក៏​ត្រូវ​បាន​គេ​យក​មក​បង្ហោះ​ពេញ​អ៊ីនធើណិត​ ពិសេស​រូប​ដែល​នាង​បង្ហាញ​រាង​ដ៏​ស្រឡូន ហើយ​មាន​រូបខ្លះ​នាង​ស្លៀក​រឹប​ឃើញ​តែ​ចង្កេះ​ ១ក្ដាប់​ប៉ុណ្ណោះ។ អ្នកណា​មិន​ដឹង​អាច​នឹង​គិត​ថា​ នាង​នៅក្រមុំអាយុ ២០ស្ដើង ទាំង​ដែល​ធាតុ​ពិត​ Yang Mi មាន​កូន១ទៅ​ហើយ​ ហើយ​ឆ្នាំ​ថ្មី​នេះ​ទៀត​សោត​ នាង​មាន​អាយុ​ ៣៣ឆ្នាំ​ហើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម