• 2020-02-22 04:41:56
  • ព័ត៌មាន

តារា​ស្រី​មាន​មុខ​ស្រ​ដៀង​ជំទាវ ស្រីតូច ចំណាន រៀបការ​ជា​មួយ​ឯកឧត្ដម​វ័យ​ក្មេង​ម្នាក់​​

  • 2020-02-22 04:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញាឯក​ធម្មជាតិ ទេព ម៉ាយ៉ារ៉ែត ដែល​ល្បី មានមុខស្រដៀង​ជំទាវ ស្រីតូច ចំណាន បាន​សម្រេច​ចិត្ត​រៀបការ​ហើយ កាល​ពី​ម្សិល​មិញ​នេះ ដោយ​ស្វាមី របស់​អ្នក​នាង​ត្រូវ​​បាន​គេ​ដឹង​ថា មាន​ឋានៈ​​ជា​ឯកឧត្ដម​ថែម​ទៀត​ផង។

អាពាហ៍ពិពាហ៍​របស់​ពួក​គេ បាន​ធ្វើ​ឡើង​នៅ វិមាន​សែន​សុខ ក្រោយ​វត្ត​មាន​ភ្ញៀវ​កិត្តិយស មាន​ឋានៈ​ជា​ឯកឧត្ដម ជំទាវ ព្រម​​​ទាំង​អ្នក​សិល្បៈ​​ល្បី​ជា​ច្រើន។ ស្វាមី​របស់​មាន​មាន​ឈ្មោះ​ថា បុត្រ រំដួលរង្សី មាន​ឋានៈ​​ជា​ឯកឧត្ដម បម្រើ​ការ​នៅ ស្ថាប័ន​​ធំ​មួយ ហើយ​ក៏​ជា អតីត​អ្នក​ដឹក​នាំ​សិល្បៈ​ផង​ដែរ ដោយ​ពួក​គេ ទាំង​ពីរ​បាន​ស្រលាញ់​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ទន្ទឹម​នឹង​នោះ អ្នក​ទាំង​ពីរ​បាន​ថែម​ទាំង​បោះ​ទុន​រក​ស៊ី ជា​មួយ​គ្នា​ជា​ច្រើន មុខរបរ​ជា​ច្រើន​ឆ្នាំ​ជា​មួយ ទម្រាំ​ស្គាល់​ចិត្ត​គ្នា​ច្បាស់​លាស់ ទើប​សម្រេច​ចូល​រោង​ការ។

ស្រី​ស្អាត ទេព ម៉ាយ៉ារ៉ែត ដែល​ល្បី​មាន​មុខ​មាត់​ស្រដៀង​នឹងជំទាវ​ ស្រី​តូច ចំណាន បន្ទាប់​ពី​ជាប់​ជា​កញ្ញា​ឯក​ធម្មជាតិ​​​កាល​អំឡុង​ឆ្នាំ ២០១៧ ការងារ​សិល្បៈ​ហាក់​ដូច​មិន​សូវ​ចេញ​មុខ​ច្រើន​ឡើយ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​វិញ តារា​ស្រី​រូប​នេះ​បែរ​ជា មាន​មុខ​​​ច្រើន​លើ​វិស័យ​ជំនួញ​​​ទៅ​វិញ។

បច្ចុប្បន្ន​នាង​កំពុង​តែ​បោះ​ទុន​វិនិយោគ​លើ​​ជំនួញ គ្រឿង​ថែ​រក្សា​សម្រស់ ព្រម​ទាំង​លើ ផ្ទះ​ល្វែង​​រាប់​រយ​ល្វែង ដោយ​ប្រើ​ទុន​រាប​សិប​លាន​ដុល្លារ​ឯណោះ។ ជោគជ័យ​ទាំង​នេះ ក៏​ព្រោះ​ ការ​ព្យាយាម ដាក់​គោលដៅ​ឲ្យ​បាន​ច្បាស់​​លាស់ ហើយ​​ម្យ៉ាង នាង​ថា ក៏​ជា​ចំណែក​មួយ​ពី​សិល្បៈ ធ្វើ​ឲ្យ​មហាជន​ស្គាល់​​នាង មាន​អតិថិជន​គាំទ្រ លើ​ជំនួញ​របស់​នាង។

អតីត​សិស្ស​សាលា​ផ្នែក​របាំ​នៅ​សាលា​វិចិត្រ​សិល្បៈ​​​មាន​កំណើត​មក​ពី​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ បាន​បន្ត​ឲ្យ​ដឹង​ថា ទោះបី​ជា​មមាញឹក​លើ​ការ​​ជំនួញ​បែប​នេះ​ក្ដី តែ​អ្នក​នាង មិន​បាន​បោះ​បង់​ការងារ​សិល្បៈ​ឡើយ រាល់​ថ្ងៃ​គឺ នៅ​តែ​ឆ្លៀត​ទៅ​ថត​​ម្ដង​ម្កាល ដែល​ការងារ​ញឹកញាប់​ជាង​គេ គឺ​ថត​សម្អាងការ ហើយ​គ្រោង​ថត​រឿង​​ភាគ​ឲ្យ​​ផលិតកម្ម​មួយ​​ថែម​ផង​ដែរ។

នាង​ថ្លែង​​ជា ចុង​ក្រោយ​ថា ទោះបី​ជា​ថ្ងៃ​ក្រោយ​​ខ្លួន​មាន​ទ្រព្យ​ច្រើន​បែប​ណា​ក្ដី ចំពោះ​ការងារ​សិល្បៈ​វិញ​​​នាង​​មិន​បោះ​បង់​ចោល​ឡើយ ព្រោះ​វា​​គឺ​ជា​អាជីព​ដែល​ស្រលាញ់​តាំង​ពី​ដឹង​ក្ដី ម្យ៉ាង​នាង​គិត​ថា ការ​ងារ​សិល្បៈ​នេះ​ប្រសិន​បើ​​ខ្លួន​​​ចេញ​មុខ​កាន់​តែ​ច្រើន​នោះ​ក៏​ជា​ចំណែក​មួយ​ជួយ​ឲ្យ​ការងារ​រក​ស៊ី​នាង​កាន់​តែ​ជោគជ័យ​ផង​ដែរ ។

ក្រោយ​ពី​រៀបការ​រួច អ្នក​ទាំង​ពីរ​គ្រោង ដឹក​ដៃ គ្នា​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​ថ្ងៃ ហើយ​បន្ទាប់​ពី​ត្រឡប់​មក​វិញ នឹង ពង្រីក មុខរបរ​ជា​ច្រើន​មុខ​ថែម​ទៀត​ផង៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់