• 2020-02-28 08:57:37
  • ជីវិតតារា

សួស សងវាចា នៅតែត្រដចង់ចូលសិល្បៈឡើងវិញ

  • 2020-02-28 08:57:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ដែល​និយម​បទ​មនោសញ្ចេតនា និង​រាំវង់​ប្រពៃណីខ្មែរ លោក  សួស សងវាចា ប្រាថ្នា​ចង់​បាន​សុខភាព​ល្អ​ដូចដើម ហើយ​មាន​ឱកាស​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ឡើង​វិញ នៅ​គ្រាដែល​ស្ថានភាពជំងឺរបស់លោកបានធូរស្បើយបន្ដិច តែ​ខ្វះថវិកា​ដើម្បី​ព្យាបាល​បន្ថែម។

លោក សួស សងវាចា៖" ខ្ញុំ​នៅ​តែស្រឡាញ់​ពេញចិត្ដ​នឹង​អាជីព​សិល្បៈ ហើយ​បើ​បងប្អូន​នៅ​តែ​គាំទ្រ​ខ្ញុំ ខ្ញុំ​នៅ​តែច្រៀង។ ឥឡូវ​នេះ​សំឡេង​ខ្ញុំ​អត់​មាន​បញ្ហា​ទេ តែ​បើ​ច្រៀង​យូរ​ពេក​ទៅ​​ វាទៅជា​រឹង​បំពង់ករ និង​ពិបាក​និយាយ ដោយសារ​ជំងឺ​ឡើង​ឈាម​ហ្នឹងប្អូន"។

អស់​រយៈ​ពេល​ជាង​៥ ឆ្នាំ​ហើយ​ដែល​លោក សួស សងវាចា បាត់​មុខ​ពី​ពិភពសិល្បៈ​ដោយសារ​ជំងឺ​លើស​ឈាម​ស្លាប់​មួយ​ចំហៀង​ខ្លួន។ បច្ចុប្បន្ន​លោក កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ផ្ទះ ហើយ​នៅ​រៀងរាល់​១​ខែ​ម្ដង​លោក​ត្រូវ​ទៅ​ជួប​ពិគ្រោះ និង​ព្យាបាល​ជំងឺ​របស់​លោក​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ នៃ​មន្ទីរ​ពេទ្យ​លោក​សង្ឃ។

តារា​ចម្រៀង​មាឌ​ធំ និងសំឡេងពិរោះរណ្ដំ​រូប​នេះ នៅ​តែ​សង្ឃឹម​ថា រូប​លោក​អាច​នឹង​មាន​ឱកាស​ជាសះស្បើយ​ដោយ​មិន​ចាំបាច់​អង្គុយ​នៅ​លើ​រទេះ​រុញ ឬ​ដើរ​ត្រូវ​គេ​គ្រា​នោះ​ឡើយ ហើយ​អាច​ប្រកប​អាជីព​ជា​អ្នក​ចម្រៀង​ថែម​ទៀតផង បើ​លោក​ទទួល​បាន​ការ​ព្យាបាល​ទៀង​ទាត់។ ប៉ុន្ដែ​ថ្មី​ៗ​នេះ ​ភរិយា​របស់​លោក​បាន​បង្ហាញ​ពី​បញ្ហា​ជីវភាព ហើយប្រកាស​លក់​ផ្ទះ ដើម្បី​ព្យាបាល​ជំងឺ​ស្វាមី និង​យកទៅដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់
អត្ថបទពេញនិយម