• 2020-03-02 02:41:03
  • ព័ត៌មាន

តារា​ចម្រៀង ប៊ុត សីហា និង សយ រតនា ចាប់​ដៃ​គ្នា មុន​ចេញ​ទៅ​អូស្ត្រាលី

  • 2020-03-02 02:41:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង​ប្រុស​ពីរ​រូបគឺ​លោក ប៊ុត សីហា និង លោក សយ រតនា បាន​បញ្ចេញ​បទ​ចម្រៀង​ចង្វាក់​ប្រជាប្រិយ​ថ្មីៗ​របស់​ខ្លួន​ជា​បន្តបន្ទាប់សម្រាប់​អបអរ​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាង​មុខ មុន​ពេល​ដែល​ពួក​គេ​នឹង​ចេញ​ទៅ​ច្រៀងរាំ​នៅ​ប្រទេស​អូស្ត្រាលី​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

ថ្មី​ៗ​នេះ តារា​ប្រុស​ទាំង​ពីរ​នាក់ ទើប​បាន​ចេញ​បទ​ចម្រៀង​មួយ​បទ​រួម​គ្នា​មាន​ចំណង​ជើង​ថា "កំលោះ​កូន​១" ជា​ប្រភេទ​ចង្វាក់​កន្ទ្រឹម សម្រាប់​រាំ​លេង​សប្បាយ​នា​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ។ នេះ​ជា​សមិទ្ធផល​ថ្មី និង​រួម​គ្នា​លើក​ដំបូង​មុន​ពេល ពួក​គេ​កាន់​ដឹកដៃ​គ្នា​ទៅ​អូស្ត្រាលី​ដំបូង នា​ពេល​ខាង​មុខ។ នេះ​បើ​តាម​អ្នក​ជិត​ដិត​ម្នាក់​របស់​តារា​ប្រុស​ទាំង​ពីរ​បង្ហើប។

ដំណើរ​ទៅ​កាន់​ទឹកដី​របស់​សត្វ​កង់ហ្គូរូ​លើក​នេះ គឺ​តប​តាម​ការ​អញ្ជើញ​របស់​អ្នក​ផលិត និង​ដឹកនាំ​កម្មវិធី​នៅ​ប្រទេស​នេះ ក្នុង​នោះ ពួក​គេ​ រួម​ជាមួយ​នឹង​តារា​ស្រី​២​រូប​ទៀត គ្រោង​នឹង​ចេញ​ទៅ​នៅ​មុន​បុណ្យ​ចូល​ឆ្នាំ​ចូល​មក​ដល់ ប្រសិន​បើ​អ្វី​ៗ​មិន​មាន​ការ​រាំង​ស្ទះ។ ប្រភពបន្តថាពួកគេនឹងចំណាយពេលវេលាចូលរួមអបអរសាទរកម្មវិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមួយប្រជាជនខ្មែររស់នៅរដ្ឋមួយចំនួននៃប្រទេសអូស្ត្រាលី។

មាន​ការ​លើក​ឡើង​ដែរ​ថា ពួកគេ​កំពុង​សម្រុក​បញ្ចេញ​ស្នាដៃ​បទ​ចម្រៀង​ថ្មី​ៗ​ជាច្រើន​ពិសេ​បទ​ចម្រៀង​ចង្វាក់​ប្រជាប្រិយខ្មែរ​មិន​តិច​ជាង​១០បទ​នោះទេ ខណៈនេះគឺជាលើដំបូងដែលតារារូបនេះមានស្នាដៃបទចម្រៀងចង្វាក់ប្រជាប្រិយលើកដំបូង ហើយ​បទ​ទាំង​នេះ​ក៏​នឹង​នាំ​យក​ទៅ​ច្រៀង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អូស្ត្រាលី​ផង​ដែរ។

បទច​ម្រៀង​ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ទស្សនិកជន​នោះ​គឺ​បទ ”កំលោះកូនមួយ” ខាង​លើ ដែល​ជា​បទ​ចម្រៀង​ចង្វាក់​កន្ត្រឹម ខណៈ តារាចម្រៀង សយ រតនា ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​លើ​បទ​ចម្រៀង​មួយ​ចំនួន​ដូច​ជា​បទ ”ខ្មៅ​អន្តរជាតិ” បទ “រួញ​អស់​ហើយ​ឪ” ជាដើម។

តាម​ផែន​ការ ប៊ុត សីហា និង សយ រតនា នឹង​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ៗ​របស់​ខ្លួន​បន្ថែម​ទៀត​ដើម្បី​បម្រើ​ការ​កម្សាន្ត​របស់​ទស្សនិកជន ហើយ​ប្រសិន​បើ​មិន​មាន​ការ​ប្រែប្រួល​ទេ​តារា​ប្រុស​ទាំង​ពីរ​រូប​នឹង​អាច​នាំ​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ជា​ច្រើន​បទ​ច្រៀង​ជូន​អ្នក​គាំទ្រ​ខ្លួន​រាំ​លេង​កម្សាន្ត​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​អូស្ត្រាលី​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម