- 2020-03-02 03:59:57
- ជីវិតតារា
ទីបំផុត! នាយ តាក់ស៊ី ដាច់ចិត្តទម្លាយពីកាលបរិច្ឆេទរៀបការភរិយាថ្មីហើយ!
- 2020-03-02 03:59:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! នាយ តាក់ស៊ី ដាច់ចិត្តទម្លាយពីកាលបរិច្ឆេទរៀបការភរិយាថ្មីហើយ!
ចន្លោះមិនឃើញ
តារាកំប្លែងប្រចាំស្ថានីយ៍ទូរទសស្សន៍ ស៊ី ធី អិន លោក រឿង សារ៉េត ហៅនាយតាក់ស៊ី បានទម្លាយពីគម្រោងរៀបការហើយ គឺនៅក្នុងខែឧសភា ឆ្នាំ២០២០។ ភាគីខាងស្រីមិនបានបង្គាប់ថ្លៃបណ្ណាការ ឬថ្លែទឹកដោះឡើយ ប៉ុន្ដែបង្គាប់ឲ្យលោករៀបចំពិធីបង្គលការសមរម្យមួយទៅតាមប្រពៃណីខ្មែរ។
នាយតាក់ស៊ីនិយាយថា៖" ខ្ញុំពិតជាបានស្រឡាញ់នារីម្នាក់មែនអូន ហើយបងនឹងរៀបចំពិធីមង្គលមួយនៅក្នុងខែ៥ ខាងមុខនេះហើយ។ ពិធីហ្នឹងអត់ធ្វើនៅខេត្ដស្វាយរៀងទេ គឺនៅភ្នំពេញយើងនេះទេ"។
នាយតាក់ស៊ី ឲ្យដឹងបន្ថែមថា រូបលោក និងអ្នកនាង សុខា បានប្រែក្លាយពីការស្រឡាញ់រាប់អានធម្មតា មកស្រឡាញ់គ្នាក្នុងនាមជាស្វាមី និងភរិយាអស់រយៈពេលជិត៤ខែហើយ។ អ្វីដែលធ្វើឲ្យលោកជាប់ចិត្ដ ហើយឈានដល់ការសម្រេចដាក់ថ្ងៃរៀបការជាមួយគ្នានេះ ពីព្រោះនៅអំឡុងពេលដែលលោកធ្លាក់ខ្លួនឈឺដុនដាបខ្លាំងដោយសារជំងឺទឹកនោមផ្អែម គឺមានតែនាងម្នាក់គត់ដែលបានជួយមើលថែទាំយ៉ាងដិតដល់។
នាយតាក់ស៊ី បានលែងលះជាមួយប្រពន្ធដើមដែលជាតារាកំប្លែងដូចគ្នា គឺអ្នកនាង ភីម នៅមុនពេលដែលលោកចេញសាងព្រះភ្នួសនៅវត្ដដងទង់ ខេត្ដកំពង់ស្ពឺ កាលពីពាក់កណ្ដាលឆ្នាំ២០១៩។ បច្ចុប្បន្នរូបលោក និងប្រពន្ធដើមដែលមានកូនជាចំណងដៃផងនោះ សម្រេចចិត្ដថាមិនចាប់ដៃគ្នាជាគូរជីវិតឡើងវិញទេ ក្រោយពីនាយ បានលាចាកសិក្ខាបទដោយសារបញ្ហាជំងឺទឹកនោមផ្អែមមក។
លោក រឿង សារ៉េត ហៅនាយតាក់ស៊ី មានវ័យ៤១ឆ្នាំ ហើយអ្នកនាង សុខា ដែលជាអនាគតភរិយាលោកវិញមានវ័យ៣៩ ជាស្ដ្រីមេម៉ាយគ្មានកូន រស់នៅក្រុងបាវិត ខេត្ដស្វាយរៀង។ អ្នកទាំងពីរ កំពុងសន្សំលុយ និងត្រៀមខ្លួនចូលរៀងការហើយ៕