- 2020-03-02 09:14:00
- ព័ត៌មាន
ផ្អើលថា ឈិន ឡុងឆ្លងមេរោគកូរ៉ូណា ទាល់ម្ចាស់ខ្លួនចេញមុខ ហើយឆ្លៀតធ្វើរឿងល្អនេះទៀត
- 2020-03-02 09:14:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អើលថា ឈិន ឡុងឆ្លងមេរោគកូរ៉ូណា ទាល់ម្ចាស់ខ្លួនចេញមុខ ហើយឆ្លៀតធ្វើរឿងល្អនេះទៀត
ចន្លោះមិនឃើញ
តារាយិនស៊ិនចិន Jackie Chan ឬ ឈិនឡុង ត្រូវអ្នកគាំទ្រជាច្រើននាំគ្នាព្រួយបារម្ភ និងផ្អើលឆោឡោថាលោកឆ្លងជំងឺ COVID-19 ប៉ុន្តែពេលនេះសាមីខ្លួនបានបកស្រាយហើយថា ពេលនេះលោកមានសុវត្ថិភាពល្អណាស់។
ជាការជូនដំណឹងដល់អ្នកគាំទ្រទាំងអស់ Jackie Chan បានសរសេរក្នុងវិបសាយរបស់ខ្លួនថា៖ «ថ្មីៗនេះ ក្រុមការងាររបស់ខ្ញុំក៏បានប្រាប់ខ្ញុំពីព័ត៌មានជាច្រើនផ្សាយពេញពិភពលោកថា ខ្ញុំកំពុងផ្ទុកមេរោគ COVID-19។ ជាដំបូងខ្ញុំចង់យកឱកាសនេះនិយាយពាក្យថា “អរគុណ” ដល់អ្នកគ្រប់គ្នាសម្រាប់ការព្រួយបារម្ភ ខ្ញុំមានសុខភាពមាំមួន និងសុវត្ថិភាពល្អណាស់ ហើយក៏មិនបានលាក់ខ្លួនទៅណាឆ្ងាយដែរ។ ខ្ញុំបានទទួលសារជាច្រើនពីមិត្តភ័ក្ដិ សួរសុខទុក្ខថាខ្ញុំយ៉ាងម៉េចទៅហើយ។ ក្ដីស្រឡាញ់ និងការបារម្ភរបស់អ្នកគ្រប់គ្នា ពិតជាពោរពេញទៅដោយភាពកក់ក្ដៅ អរគុណខ្លាំងណាស់!»
ជាមួយគ្នានោះ តារាជើងចាស់រូបនេះក៏ថែមទាំងបានអរគុណម្ដងទៀតចំពោះអ្នកគាំទ្រជុំវិញពិភពលោកដែលបានផ្ដល់នូវកាដូជា ម៉ាសដ៏ច្រើនមកដល់លោក ហើយលោកក៏មិនភ្លេចប្រាប់ដែរថា ម៉ាសដែលលោកទទួលបានទាំងនោះនឹងបរិច្ចាគទៅដល់អ្នកដែលត្រូវការបំផុត។
មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះក៏បានឧបត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួន ១០លានយ័ន (ស្មើនឹង ១៩៧ ០០០ដុល្លារ) ជួនដល់អង្គការសប្បុរសធម៌ ដើម្បីមានលទ្ធភាពយកទៅជួយបន្តដល់អ្នកខ្វះខាត៕