- 2020-03-04 02:33:36
- ព័ត៌មាន
ថ្មីទៀត! សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មខ្លាំងៗ ចំពោះបុរសបរទេសប្រមាថរបាំព្រះរាជទ្រព្យរបស់កម្ពុជា
- 2020-03-04 02:33:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មីទៀត! សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មខ្លាំងៗ ចំពោះបុរសបរទេសប្រមាថរបាំព្រះរាជទ្រព្យរបស់កម្ពុជា
ចន្លោះមិនឃើញ
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកការសម្ដែងរបាំព្រះរាជទ្រព្យនៅក្រៅប្រទេសមួយកាលពីពេលថ្មី ថាជាការបន្ទាបបន្ថោកវប្បធម៌ខ្មែរ ហើយស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងមហាផ្ទៃចាត់វិធានការបន្ទាន់លើអ្នកពាក់ព័ន្ធក្នុងរឿងនេះ។
នេះជាប្រតិកម្មថ្មីទៀតរបស់ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លើករណី ជនបរទេសជនជាតិម៉ាឡេស៊ី ចូលសញ្ជាតិសិង្ហបុរី ធ្វើឲ្យប៉ះពាល់ដល់របាំព្រះរាជទ្រព្យរបស់កម្ពុជា ដែលបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ពិសេសថ្នាក់ដឹកនាំរដ្ឋាភិបាល មានការខឹងសម្បារកាលពីម្សិលមិញ។
នៅក្នុងឱកាស នៃការប្រារព្ធទិវាវប្បធម៌ជាតិលើកទី២២ នាទីក្រុងកោះពេជ្រកាលពីយប់មិញ។ សម្ដេចបានថ្លែងថា ការសម្ដែងនេះមិនមែនជាការសុំសេចក្ដីសុខ ឬលើកកម្ពស់របាំសិល្បៈខ្មែរនោះទេ ប៉ុន្តែវាជាការបន្ទាបបន្ថោកវប្បធម៌ខ្មែរ ដោយបុគ្គលម្នាក់ដែលជាជនជាតិម៉ាឡេស៊ី ចូលសញ្ជាតិសិង្ហបុរី។
បន្ថែមពីលើនេះ បុរសបរទេសថែមទាំងបានធ្វើការប្រមាថ មើលងាយ ធ្វើឲ្យអាប់ឱនដល់ព្រះរាជវង្សានុវង្សខ្មែរថែមទៀត។ ដូច្នេះហើយ ក្រសួងវប្បធម៌ ត្រូវតែយាងសែស្រឡាយព្រះរាជវង្សមួយព្រះអង្គនោះមកណែនាំ ហើយក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ត្រូវបិទទិដ្ឋាការចំពោះបុគ្គលម្នាក់ដែលសម្ដេចចាត់ទុកថាជាគ្រូហុងស៊ុយ ឬគ្រូអូមអាម លែងឲ្យចូលប្រទេសកម្ពុជាទៀត។
សម្ដេចតេជោ៖ “តាមរយៈនោះ(វីដេអូ) ខ្ញុំឃើញថាវាជាការវាយប្រហាយ៉ាងដំណំទៅលើរបបរាជានិយមអាស្រ័យធម្មនុញ្ញ និងព្រះរាជវង្សខ្មែរ។ ក្នុងហ្នឹង...អ្នករាំរបាំព្រះរាជទ្រព្យយើងរាំនៅពីមុខបុគ្គលម្នាក់នោះ ហើយពេលបុគ្គលម្នាក់នោះក្រោកឡើងដើម្បីបួងសួងបែរជាឲ្យរបាំយើងរាំអង្គុយនៅពីក្រោយទៅវិញ តើវាសមហេតុសមផលទេដែលបន្ទាបបន្ថោកវប្បធម៌ខ្មែរបែបនេះ"។
ក្រោយសម្ដេចមានប្រសាសន៍ប្រមាណ១ម៉ោង ក្រសួងមហាផ្ទៃបានសម្រេចដាក់បុរសម៉ាឡេស៊ី ចូលសញ្ជាតិសិង្ហបុរីទៅក្នុងបញ្ជីខ្មៅដោយហាមឃាត់ការចូលមកទឹកដីកម្ពុជាហើយតាំងពិរសៀលម្សិលមិញ។ ទោះជាយ៉ាងណាសម្ដេចបញ្ជាក់ថា បើបុគ្គលដែលមានសញ្ជាតិសិង្ហបុរីម្នាក់នេះដឹងខុស ហើយសុំទោសចំពោះរាជរដ្ឋាភិបាលកម្ពុជា និងព្រះរាជវង្សានុវង្សខ្មែរ។ អាចនឹងផ្ដល់ទិដ្ឋាការឲ្យបុគ្គលម្នាក់នេះឡើងវិញ៕