• 2020-03-04 04:11:15
  • ព័ត៌មាន

ក្នុង​ទិវា​វប្បធម៌​ជាតិ​លើក​ទី២២ សម្ដេច​តេជោ ហ៊ុន សែន ស្នើសិល្បករ​កុំ​ឲ្យ​​ជេរគ្នាតាមហ្វេសប៊ុក

  • 2020-03-04 04:11:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​សិល្បករ-សិល្ប​ការិនី កុំ​ឲ្យ​ប្រើ​ហ្វេស​ប៊ុក​ធ្វើ​ជា​វេទិកា​ជេរ​គ្នា និយាយ​បញ្ឆិតបញ្ឆៀង​ដាក់​គ្នា ឬ​បញ្ចេញ​កេរ្តិ៍ខ្មាស​ដែល​នាំ​ឲ្យ​បាត់​តម្លៃ​ខ្លួន​ឯង និង​វប្បធម៌​ដ៏ល្អផូរផង់របស់ជាតិខ្មែរទាំងមូល។

សារ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​សម្ដេច​អញ្ជើញ​ចូល​រួម​ជា​គណៈអធិបតី​ ​នៃ​ទិវា​វប្បធម៌​ជាតិ​លើក​ទី២២ កាល​ពី​យប់​ថ្ងៃ​ទី៣ ខែ​មីនា។

សម្ដេច​បញ្ជាក់​ថា សម្ដេច​ពុំ​មាន​សិទ្ធិ​ទៅ​ហាមឃាត់​រឿង​តារា​ៗ​ឡាយ​ហ្វេសប៊ុក​ឡើយ ប៉ុន្តែ​គ្រាន់​តែ​សូម​អង្វរករ​ដល់​សិល្បករ-សិល្ប​ការិនី​គ្រប់​ទម្រង់ និង​កូន​ក្មួយ​ កុំ​អាង​​អី ឡើង​ទៅឡាយ​ហ្វេសប៊ុក​។ សម្ដេច​ថា គ្រប់គ្នាគួរ​ងាក​មក​និយាយ​គ្នា​តាម​ទូរស័ព្ទ ឬ​និយាយ​គ្នា​ដោយ​ផ្ទាល់​វិញ នៅពេល​មាន​បញ្ហា​អ្វីមួយ ដើម្បី​រក្សា​នូវ​តម្លៃ​ខ្លួន​ដែល​មហាជន​ខំជឿ​ទុកចិត្ត និង​ឲ្យ​តម្លៃ​ខ្ពស់។

រូបភាព៖ ទំព័រហ្វេសប៊ុក សម្ដេច​តេជោ

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ថែម​ថា សិល្បករ-សិល្ប​ការិនី គឺ​ជា​ធនធាន​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ក្នុង​ការ​សាបព្រោះ​អំពើ​ល្អ និង​អប់រំ​ផ្សព្វផ្សាយ​តាម​រយៈ​សកម្មភាព​របស់​ខ្លួនទាំងនៅលើឆាក និងតាមបណ្ដាញផ្សព្វផ្សាយព៌ត៌មាន ដល់​ក្រុម​គ្រួសារ និង​សង្គម​ជាតិ​៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់
អត្ថបទពេញនិយម