• 2020-03-06 08:21:19
  • ជីវិតតារា

លាភដើមឆ្នាំ២០២០ នី រតនា ទទួលបាន​កូន​ស្រីដ៏គួរឲ្យស្រឡាញ់!

  • 2020-03-06 08:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម រស្មី ហង្សមាស លោក នី រតនា ទទួល​បាន​សមាជិក​ថ្មី​នៅ​ថ្ងៃ​នេះ ពោល​គឺ​ភរិយា​របស់​លោក​បង្កើត​បាន​កូន​ស្រី​ដ៏​មាន​សុខភាព​ល្អ និង​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​សម្រាប់​លោក។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​តារា​ចម្រៀង​រូប​នេះ បាន​បង្ហោះ​រូប​ថត​៥​សន្លឹក​ដែល​លោក​សែលហ្វី​ជាមួយ​ភរិយា និង​កូន​ស្រី​ទើប​នឹង​កើត​នៅ​លើ​គ្រែ​ក្នុង​មន្ទីរ​ពេទ្យ​មួយ។ លោក​ក៏​បាន​សរសេរ​ពាក្យ​ពេចន៍​ផ្អែម​ល្ហែម​អម​នឹង​រូប​ថត​នោះ​ដែរ​ថា ស្វាគមន៍​មក​កាន់​ពិភព​លោក​ដ៏​ស្រស់​ស្អាត​ព្រះ​នាង​តូច​របស់​ប៉ា។

លោក នី រតនា បញ្ជាក់​ថា កូន​ស្រី​ដំបូង​របស់​លោក​នេះ មាន​ឈ្មោះ​ថា នីវណ្ណ មែលឡានី ហៅ​មែល(MEL) កើត​នៅ​ម៉ោង ១០ និង​៤២​នាទី ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ ហើយ​មាន​ទម្ងន់​៣.៣៦ គីឡូក្រាម។

តារា​ចម្រៀង​ល្បី​ឈ្មោះ​ប្រចាំ​ផលិតកម្ម​រស្មី ហង្សមាស រូប​នោះ​ក៏​ថ្លែង​អំណរគុណ​ដល់​បងប្អូន និង​សាច់ញាតិ​ចំពោះ​ការ​ព្រួយបារម្ភ ដោយ​ថា​ពេល​នេះ​អ្នកម៉ាក់ និង​កូន​តូច​ដ៏​គួរ​ស្រឡាញ់​មាន​សុវត្ថិភាព​ហើយ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់