• 2020-03-06 09:53:42
  • ព័ត៌មាន

ផ្សារ​កសិផល​ធម្មជាតិ ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ជិត​បើក ល្បី​ថា​មាន​ចំណុច​ពិសេស​ខុស​ពី​គេ​ច្រើន​ណាស់

  • 2020-03-06 09:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមាណ​២​ខែ​មក​ហើយ ព័ត៌មាន​អំពី "ផ្សារ​កសិផល​ធម្មជាតិ" របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​សាយភាយ ស្រប​ពេល​ដែល​មាន​ការ​លេច​លឺ​ទៀត​ថា ផ្សារ​នេះ មាន​ចំណុច​ពិសេស​ៗ​ច្រើន និង​ល្អ​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ។

និយាយ​ពី ផ្សារ​កសិផល​ធម្មជាតិ ដែល​កំពុង​សាយ​ភាយ បាន​កើត​ឡើង ក្រោយ​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​បង​ប្អូន​ប្រជាកសិករ មួយ​ចំនួន​ត្រូវ​បាន​គេ​ឃើញ​មាន​ទុក្ខ​លំបាក​លើ​ការ​រក​ទីផ្សារ ក្រោយ​ពី​ប្រមូល​ផល​កសិផល​របស់​ខ្លួន​ហើយ។ គ្រា​នោះ តាម​ឧកញ៉ា ឡេង ណាវ៉ាត្រា ឲ្យ​ដឹង​ថា ផ្សារ​នេះ នឹង​ជា​កន្លែង​បញ្ចេញ​ផលិតផល​កសិកម្ម​របស់​បង​ប្អូន​ប្រជាកសិករ ដែល​កន្លង​មក​ជួប​រឿង​ពិបាក​កន្លែង​លក់​កសិផល​របស់​ខ្លួន។

ឧកញ៉ា វ័យ​ក្មេង បញ្ជាក់​ថា ផ្សារ​របស់​លោក នឹង​ប្រមូល​ទិញ​រាល់​ផលិត​ផល​កសិកម្ម​របស់​បង​ប្អូន​ប្រជាកសិករ​មិន​ឲ្យ​លំបាក​ទៀត​អតីតកាល​ទៀត​នោះ​ទេ។ ប៉ុន្តែ​យ៉ាង​ណា បន្លែ​ទាំង​នោះ ត្រូវ​តែ​ជា​បន្លែ​ធម្មជាតិ និង​មាន​គុណភាព​ល្អ ដែល​នេះ​ជា​ចំណុច​ពិសេស​មួយ​របស់​ផ្សារ។ និយាយ​ដល់​គុណ​សម្បត្តិ​នេះ ម្ចាស់​គម្រោង​អចលនទ្រព្យ ឡេង ណាវ៉ាត្រា បញ្ជាក់ ផ្សារ​កសិផល​ធម្មជាតិ​របស់​លោក មាន​បង្កប់​នូវ​ចំណុច​ពិសេស​មួយ​ចំនួន៖

១.ដូច​បាន​បញ្ជាក់​ពី​ខាង​លើ ផលិតផល​បន្លែ​ដែល​មាន​ក្នុង​ផ្សារ គឺ​សំខាន់​បំផុត​ត្រូវ​មាន​គុណភាព​ល្អ។ ចំណុច​នេះ ផ្សារ​មាន​ក្រុម​ជំនាញ​ត្រួត​ពិនិត្យ​គុណភាព​ម្ហូបអាហារ​​ផ្ទាល់​ខ្លួន ដែល​ត្រូវ បាន​បណ្ដុះបណ្ដាល​បច្ចេកទេស​នៅ​មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​ប្រមូល​ផ្ដុំ​គុណភាព ឧបត្ថម្ភ​ដោយ​ប្រទេស ជប៉ុន និង​បណ្ដុះបណ្ដាល បច្ចេកទេស លក្ខណៈ ស្តង់ដារ ពី ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ប្រទេស ជប៉ុន ហៅ កាត់ ថា(JICA) ទទួល ស្គាល់ ដោយ ក្រសួងកសិកម្ម ។

ក្រៅ​ពី​នេះ កសិផល ទាំង​អស់ ត្រូវ​បាន តាម​ដាន ត្រួត​ពិនិត្យ តាំង​ពី​កន្លែង​ដាំដុះ​រហូត​ដល់​កន្លែង​វេច​ខ្ចប់​តែ​ម្ដង។ជាង​នេះ​ទៅ​ទៀត កសិករ​ទាំង​អស់​ត្រូវ​បាន​ចុះ​កិច្ចសន្យា និង​កុងត្រា ស្រប​តាម​គោលការណ៍ ដាំដុះ តាម គោល ការណ៍ ធម្មជាតិ​ ហើយ​ក្រុមហ៊ុន បាន​បញ្ជូន ធនធាន មនុស្ស​គ្រប់​ជំនាញ ចុះ​ពន្យល់ និង​ណែនាំ លើ​ការ​ដាំ​ដុះ តាម​គោលការណ៍ ធម្មជាតិ ដោយ​មិន​ប្រើប្រាស់​សារធាតុ​គីមី​ថែម​ទៀត។

២.ការ​វេច​ខ្ចប់៖ ម៉ត់ចត់​លើ​គុណភាព​ផលិតផល​ជា​រឿង​ចាំ​បាច់ ប៉ុន្តែ​វេច​ខ្ចប់ ក៏​ចាំ​បាច់​ដូច ដើម្បី​ធានា​ថា មិន​មាន​ផល​ប៉ះពាល់​ដល់​ទំនិញ និង​ដើម្បី​រក្សា​អនាម័យ​ទំនិញ​កសិផល។ ចំណុច​នេះ ផ្សារ​មាន​ប្រព័ន្ធ​វេច​ខ្ចប់​ប្រកប​ដោយ​អនាម័យ​អនុលោម​តាម​ស្តង់ដារ។

៣.ទូរសព្ទ​កុម្ម៉ង់​ដោយ​ឥត​គិត​ថ្លៃ៖ ដើម្បី​បង្ការ​លើ​ការ​ចំណាយ​បន្ថែម​ពី​លើ​តម្លៃ​ទំនិញ ផ្សារ​បាន​រៀប​ចំ​ប្រព័ន្ធ​ទូរសព្ទ​ពិសេស ដែល​ផ្ដល់​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​សម្រាប់​ការ​ហៅ​ចូល​កុម្ម៉ង់​ទំនិញ​ដោយ​ឥត​គិត​ថ្លៃ។

៤.ការ​ដឹក​ជញ្ជូន​លឿន៖ ផ្សារ​បាន​រៀប​ចំ​ប្រព័ន្ធ​ដឹកជញ្ជូន ដោយ​ចំណាយ​ពេល​ត្រឹម ២០នាទី​ប៉ុណ្ណោះ ទំនិញ​នឹង​បាន​ទៅ​ដល់​បង​ប្អូន​អតិថិជន​ទាំង​អស់​នៅ​រាជធានី។

តាម​គម្រោង "ផ្សារ​កសិផល​ធម្មជាតិ" នេះ​គ្រោង​នឹង​បើក​ដំណើរ​ការ​សាក​ល្បង នៅ​ថ្ងៃ​ទី ១៥ ខែ មីនា ឆ្នាំ​២០​២០​ហើយ។ ទីតាំង​កណ្ដាល​របស់​គម្រោង គឺ​ស្ថិត​ក្នុង Olympia កណ្ដាល​រាជធានី​តែ​ម្ដង។ ផ្សារ​កសិផល​ដ៏​ធំ​នេះ គ្រោង នឹង​ពង្រីក​ឲ្យ​បាន២៥០ សាខា​ទូទាំង​ប្រទេស។ ប៉ុន្តែ​ជំហាន ដំបូង​គឺ​ធ្វើ​នៅ​ភ្នំពេញ និង​ខេត្ត សៀមរាប ក្នុង​នោះ តាម​ការ​បញ្ជាក់ ស្ទើរ​គ្រប់ បុរី ក៏​ដូច​ជា​ទី​ប្រជុំ​ជន​ ធំ​ៗ នឹង​មាន​វត្តមាន “ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា”៕

ឥឡូវ​នេះ​លោក​អ្នក​អាច​រក​ទិញ បន្លែ សាច់ សុវត្ថិភាព ពី​ផ្សារ​កសិផល​ធម្មជាតិ តាម​រយៈ​លេខ​ទូរសព្ទ ០១១ ៤៤៤ ៤៤៤!!!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម