• 2020-03-10 02:35:12
  • ព័ត៌មាន

រឿង​កើត​ផ្ទួនៗក្នុង​ពិភពសិល្បៈកូរ៉េ ចំ​ថ្ងៃ​តែមួយ បង្ក​ឲ្យមានការ​ភ្ញាក់​ផ្អើល​ហួសប្រមាណ

  • 2020-03-10 02:35:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ដល់​ឆ្នាំ ២០២០ មក​ដល់ពេល​នេះ​វា​ទើប​មាន​រយៈពេល​ ៣ខែប៉ុណ្ណោះ​ ប៉ុន្តែ​ពិភពសិល្បៈ​កូរ៉េហាក់​ដូចជា​មាន​រឿង​ភ្ញាក់​ផ្អើល​កើត​ឡើង​ច្រើន​គួរ​សម​ ហើយ​ម្ដងៗ​សុទ្ធ​តែផ្ទុះកក្រើក។

Taeyeon, Hara, Minki

ជាក់ស្ដែង​ដូច​នៅ​ថ្ងៃទី ០៩ ខែមីនា ឪពុករបស់តារាចម្រៀង​ Taeyeon (មេក្រុម Girls' Generation) បាន​ទទួល​មរណភាព ហើយ​អ្វី​ដែល​សំខាន់​ចំ​ថ្ងៃ​ខួប​កំណើត​របស់នាង​ ក៏ដូចជា​ចំ​ថ្ងៃ​ដែល​នឹង​ត្រូវ​បទ​ថ្មី​ទៅទៀត។ ស្របពេល​ជាមួយ​គ្នា​នោះ​ងាក​ទៅ​គ្រួសារ​របស់ Goo Hara វិញ​ក៏​កើត​មាន​រឿង​ប្ដឹងគ្នា​ដែរទាក់ទង​នឹង​ការ​បែង​ចែក​ទ្រព្យសម្បត្តិ។ម្យ៉ាង​បើ​រម្លឹកទៅ​កាលពី ២ឆ្នាំមុន ថ្ងៃ​ដដែលនេះ តារា​ជើង​ចាស់ Jo Min Ki ក៏​បាន​សម្រេច​បញ្ចប់ជីវិត បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

រឿង​រ៉ាវ​ដំបូង​គឺ​ ​ឪពុក​ Taeyeon ដែលបាន​លាចាកលោក​ ដោយសារ​គាំងបេះដូង ចំ​ថ្ងៃ​ខួប​កំណើត​របស់​កូន​ស្រី។ ឮដំណឹង​នេះ​ហើយ​ អ្នក​គាំទ្រ​ពិត​ជា​ក្ដុកក្ដួល​ជា​ខ្លាំង​ ព្រោះ​ថ្ងៃ​ទី ០៩ ខែមីនា ក៏​ជា​ថ្ងៃ​ដែល​ Taeyeon គ្រោង​ចេញ​បទ​ថ្មីមាន​ចំណងជើង​ថា​ «Happy»។

ប្រការ​វា​ក៏​បាន​ក្លាយ​ជា​ការ​បារម្ភ​ថ្មី​មួយ​ទៀត​សម្រាប់​អ្នកគាំទ្រ​ទាំងអស់​ចំពោះ​ Taeyeon ព្រោះ​ថា​នាង​ត្ឬូវ​បាត់បង​អ្នក មានគុណ​ជាទីស្រឡាញ់​ អ្នក​ដែល​ជិតស្និទ្ធ​នឹង​គ្នា​ជាងគេម្នាក់​ទៀត​ បន្ទាប់ពី​មិត្តល្អ​ ​Jonghyun និង​ Sulli។

ចូល​ដល់​រឿង​មួយ​ទៀត​នោះ​គឺ​ បញ្ហា​ល្អក់កករ​ក្នុង​គ្រួសារ​របស់​ Goo Hara ទាក់ទង​ការ​បែង​ចែក​ទ្រព្យ​សម្បត្តិ។ បណ្ដឹង​កើត​ចេញ​ពី​បង​ប្រុស និងឪពុកដែល​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​នឹង​ម្ដាយ​របស់​នាង ដែល​ចង់បាន​ទ្រព្យ​របស់នាង​ទៅ​គ្របគ្រង​ ៥០ភាគរយ។

មូលហេតុ​ដែល​នាំឲ្យ​មាន​ការ​ជំទាស់​គំនិត​គ្នា​នៅ​ពេល​នេះ​ ក៏​ដោយសារ​ទាំង​បងប្រុស​ និង​ឪពុក​របស់​ Hara យល់​ឃើញ​ថា​ ទោះ​បី​មាន​ឈ្មោះ​ជា​ម្ដាយ​មែន​ ប៉ុន្តែ​ម្ដាយ​នាង​បាន​ចាកចេញ​​ពី​កូនៗ​តាំង​ពី​នៅ​តូចៗ និង​មិន​ដែល​អើពើ​នឹង​សុខទុក្ខ​របស់​កូន​ទៀត ស្របពេល​ឪពុក​របស់​នាង​ជា​អ្នករក​លុយ​ស្ទើរ​ស្លាប់ស្ទើរ​រស់​ ដើម្បី​ចិញ្ចឹម​កូនៗ​ម្នាក់ឯង​រហូត​ដល់ធំពេញវ័យ ហើយ​ពេល​ Hara ក្លាយ​ជា​តារា ឪពុក​នាង​ក៏​នៅ​តែ​ការពារ​នាង​គ្រប់​ទីកន្លែង​ប្រៀបដូចអង្គរក្ស​ទៅទៀត។

ដោយឡែក​ ថ្ងៃ​នេះ​ដដែល​ក៏​ជា​ថ្ងៃ​ដែល​​តារា​សម្ដែង​ជើង​ចាស់​ Jo Min Ki ធ្វើ​អត្តឃាត​ខ្លួន​ឯង​ដែរ។ មិន​មែន​ក្នុង​ឆ្នាំ ២០២០ មែន ប៉ុន្តែ​ចំ​ថ្ងៃ​ទី​ ០៩ ខែមីនា​ដូចគ្នា កាល​ពី​ ២ឆ្នាំ​មុន​ លោក​ Jo Min Ki បាន​បញ្ចប់​ជីវិត​ខ្លួន​ឯង បន្ទាប់​ពី​មាន​រឿង​ពាក់ព័ន្ធ​នឹង​ករណី​អាស្រូវ​ផ្លូវភេទ។

មុន​សម្លាប់​ខ្លួន​ លោក​ក៏​បាន​បន្សល់​ទុក​នូវ​លិខិត​សុំទោស​ ១​ច្បាប់​ ដែល​បរិយាយ​ពី​កំហុស​របស់​ខ្លួន សុំទោសជន​រងគ្រោះ​ដែល​ឈឺចាប់​ដោយ​ទង្វើ​របស់​លោក​ និង​រាល់អ្វី​គ្រប់យ៉ាង​​ដែល​លោក​បាន​ប្រព្រឹត្តិ​កន្លងមក៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់