• 2020-03-10 06:00:50
  • ព័ត៌មាន

ធ្លាយ​ព័ត៌មាន ទិត្យ វិច្ឆិកា ជំពាក់​ប្រាក់​ថ្លៃ ជួសជុល​ឡាន ច្រើន​លើក មិន​ព្រម​សង

  • 2020-03-10 06:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​នាទី​មុន​នេះ យានដ្ឋាន​ជួសជុល​ក្នុង​ស្រុក​មួយ បាន​បង្ហោះ​រូប អតីត​តារា​ចម្រៀង លោក ទិត្យ វិច្ឆិកា ជា​សាធារណៈ​ដោយ​ចោទ​ប្រកាន់​ទៅ​លើ តារា​ចម្រៀង​រូប​នេះ​ថា បាន​ជំពាក់​ប្រាក់​ជា​ថ្លៃ​ជួសជុល​រថយន្ត រហូត​​​ជាង​១ពាន់​ដុល្លារ មិន​ព្រម​សង។

តាម​ការ​បញ្ជាក់​ពី​​ផេក​ផ្លូវ​ការ ​” CAM Auto Repair យានដ្ឋាន ខេម" នោះ បាន​រៀបរាប់​ឲ្យ​ដឹង​ថា អតីត​តារា​ចម្រៀង​ផលិតកម្ម រ៉ក់ រូប​នេះ បាន​យក​រថយន្ត​ទៅ​ជួស​ជុល​រហូត​ដល់​ទៅ​៣​លើក ជុំ​​ពាក់​ប្រាក់​ខ្លួន​មិន​ព្រម​ទូទាត់​ឲ្យ​ខ្លួន ដោយ​សន្យា​ថា ឲ្យ​ថ្ងៃ​នេះ​ថ្ងៃ​នោះ​ជា​ច្រើន​លើក ដែល​សរុប​ជា​ទឹក​ប្រាក់​មាន​រហូត​ដល់​ទៅ $1,146 ឯណោះ។

"សូម​លោក ​ទិត្យ វិច្ឆិកា​ ជំពាក់​លុយ​ធ្វើឡាន លើក​ទី១ $ 820 ( 22/02/2016) លើក​ទី២ $ 206 ( 04/03/2016) លើ​ក​ទី៣ $ 120 ( 21/03/2016) សរុប $1,146។មកទូទាត់ថ្លៃជួសជុលដែលជំពាក់ ហើយ​បាន​សន្យា​ច្រើនដង មិន​ព្រម​សង​រហូត ដល់​ពេល​នេះ។)

ជុំ​វិញ​ការ​ចោទ​ប្រកាន់​​​ខាង​លើ​នេះ មិន​អាច​ទាក់​ទៅ​លោក ទិត្យ វិច្ឆិកា បាន​នៅ​ឡើយ​ទេ ដោយ​ទូរសព្ទ​ដែល​លោក​​ធ្លាប់​ប្រើ​កន្លង​មក​នោះ ខល​មិន​​ចូល​​ឡើយ៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់