• 2020-03-13 02:24:04
  • ជីវិតតារា

ខ្លាំង​ណាស់​តើ នាយ ក្រឹប មាន​ដំណឹង​ពី​កូន​ប្រុស​ទី៣​ទៀត​ហើយ!

  • 2020-03-13 02:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​អ្នកកំប្លែងមាឌ​ល្អិត លោក ខែម ផល្លា ហៅ​នាយ ក្រឹប ត្រៀម​ខ្លួន​ទទួល​យក​សមាជិក​គ្រួសារ​ថ្មី​ម្នាក់​ទៀត ក្រោយ​ពី​ដឹង​ថា​ភរិយា​របស់​លោក គឺ​អ្នកនាង ម៉ន ស្រី​ស កំពុង​មាន​គភ៌​បី​ខែ​ ហើយគ្រូពេទ្យជំនាញពិនិត្យ​ឃើញ​ថា​ជា​កូន​ទៀត​ហើយ។

នាយ ក្រឹប និយាយ​ថា សព្វថ្ងៃ​នេះ​រូប​លោក​មាន​កូន​ប្រុស​ពីរ​នាក់រួច​ហើយ ដោយ​កូន​ច្បង​អាយុ​ជាង​៥​ឆ្នាំ មាន​ឈ្មោះ​ថា ខែម សុខ​សម្បត្តិ និង​កូន​ទី២ ឈ្មោះ ខែម លីហួរ។ រីឯ​កូន​ប្រុស​ទី៣ រូបលោក​ និងភរិយាមិន​ទាន់​រក​ឈ្មោះ​ដាក់​ឃើញ​នៅ​ឡើយ​ទេ គឺរង់ចាំរហូតដល់កើតមកសិន។

កូន​ប្រុស​ទាំង​ពី​របស់​នាយ ក្រឹប មាន​មុខមាត់​ស្រដៀង​នឹង​នាយ​ដែរ ប៉ុន្តែ​ពួកគេ​មាន​កាយ​សម្បទា និង​សុភាព​ល្អ​ដូច​ម្ដាយ។ ចំពោះ​កូន​ទី៣​របស់​នាយ​ដែល​ទើប​នឹង​ចាប់​ក្នុង​ផ្ទៃ​ម្ដាយ​បាន​បី​ខែ ហើយ​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​ថា​ជា​កូន​ប្រុស​ទៀត​នោះ ​គេនៅ​មិន​ទាន់​ដឹង​ពីលក្ខណៈ​កាយសម្បទា និង​ទម្រង់​មុខ​កាត់​ទៅ​នាយ ឬ​ទៅ​ប្រពន្ធ​នាយ​នៅ​ឡើយ​ទេ។ គេ​ត្រូវ​រង់ចាំ​រហូត​ដល់​កូន​ក្នុង​ផ្ទៃ​បាន​អាយុ​​៦ខែ ទើបច្បាស់​។

នាយ ក្រឹប ដែល​ពេល​នេះ​មាន​វ័យ​៣៥​ឆ្នាំ​ហើយ​នោះ ហាក់​មិន​ភ្ញាក់ផ្អើល​ចំពោះ​កូន​ប្រុស​ទី៣​របស់​នាយ​នោះ​ទេ ដោយ​លោក​ពោល​ថា "ខ្ញុំ​គ្រាន់​តែ​សប្បាយ​ចិត្ដ​ធម្មតា ហើយ​ប្រុស​ក៏​បាន​ស្រី​ក៏​បាន​ធ្វើ​ម៉េច​គាត់​កើត​មក​ជា​កូន​យើង​ហើយ"។

ចំពោះ​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​លោក​យក​កូន​ញឹក​ម្ល៉េះ ឬ​លោក​ខ្លាច​ភរិយា​ប្រែប្រួល​ចិត្ដមិនព្រមយកកូនបន្ថែម ឬយ៉ាងណា? លោក​ឆ្លើយ​ថា រូប​លោក និង​ភរិយា​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​យក​កូន​ទាំង​អស់ ហើយ​អ្វី​ដែល​ត្រូវ​គិត​ទៀត​នោះ គឺ​ថា​ទៅ​ថ្ងៃ​មុខត្រូវ​យក​កូន​បន្ថែម​ទៀត ឬ​អត់ប៉ុណ្ណោះ។

រូបភាព៖ ហ្វេសប៊ុក​ នាយ ក្រឹប

លោក ខែម ផល្លា បាន​រៀបការ​ជាមួយ​អ្នកនាង ម៉ន ស្រី​ស ជិត​៦​ឆ្នាំ​ហើយ។ គូរ​ស្វាមី​ភរិយា​នេះ មាន​រូប​សម្បត្តិ​ខុស​គ្នា​ស្រឡះ ដោយ​ខាង​មាន​រូប​ស្រស់​សោភា និង​ខ្ពស់​ស្រឡះ រីឯ​ស្វាមី​មាន​រាង​ទាប​ល្អិត។ ប៉ុន្តែ​នាយ ក្រឹប មាន​លទ្ធភាព​ចិញ្ចឹម​បីបាច់​ប្រពន្ធ និង​កូន​យ៉ាង​ល្អ តាម​រយៈ​ការ​សម្ដែង​រឿង និង​លេង​កំប្លែង​តាមកម្មវិធីផ្សេងៗ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់
អត្ថបទពេញនិយម