• 2020-03-17 03:54:58
  • ជីវិតតារា

Covid-19 មិន​រំខាន​​មង្គលការ តូតា តូតា​ទេ យប់មិញ​ភ្ញៀវច្រើនណាស់!

  • 2020-03-17 03:54:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​មង្គលការ​របស់​តារា​សម្ដែង ម៉ាក សែនសូនីតា យប់មិញ​​គេ​ឃើញ​វត្តមាន​មិត្ត​​សិល្បៈ និង​មន្ត្រី​រាជការ​យ៉ាង​ច្រើន​កុះករ​ចូល​រួម បើ​ទោះ​បី​ជា​កាល​បរិច្ឆេទ នៃ​ពិធី​មង្គល​នេះ​កើត​ឡើង​មុន​កាល​កំណត់​ដែល​កញ្ញា​​ប្រកាស​ប្រាប់​សាធារណជន និង​គាប់​ជួន​កម្ពុជាកំពុងបារម្ភរឿង កូវីត ១៩ ក្ដី។

កូន​ក្រមុំ​ក្នុង​ថ្ងៃ​មង្គល​ការនៅ​សណ្ឋាគារ​សុខា​ភ្នំពេញ បាន​និយាយ​ថា កញ្ញា​មាន​អារម្មណ៍​សប្បាយ​រីករាយ​នៅ​ពេល​ដែល​ឃើញ​ភ្ញៀវ​កិត្តិយស ជា​ពិសេស​មិត្ត​ៗ​សិល្បករ-សិល្បការិនី និង​អ្នក​គាំទ្រ​ទាំង​អស់​បាន​ថ្លែង​សារ​ជូនពរ​តាមបណ្ដាញសង្គមក្នុង​ថ្ងៃ​មង្គល​នេះ ហើយ​កញ្ញា​សង្ឃឹម​ថាអ្នកគាំទ្រ​​នៅ​តែ​ទុក​នាង​ក្នុង​ដួងចិត្តបើទោះបីជានាងមានគូហើយក្ដី។

កញ្ញា ម៉ាក សែនសូនីតា ធ្លាប់​ប្រកាស​ប្រាប់​សាធារណជន​តាម​រយៈ​សារព័ត៌មាន​ថា យ៉ាង​ហោច​៥​ឆ្នាំ​ទៀត ទើប​នាង​រៀបការ។ ប៉ុន្តែ​នាង​បានប្ដូរ​ចិត្ដ​មក​រៀបការ​នៅ​ទី១៦ ខែ​មីនា ឆ្នាំ​២០២០ នេះវិញ គឺ​ចំ​ថ្ងៃ​ខួប​២៥​ឆ្នាំ នៃ​ថ្ងៃ​កំណើត​របស់​នាង​។ ចំពោះ​ពិធី​មង្គល​មុន​គម្រោងការ​របស់​នាង​នេះ ត្រូវ​បាន​កញ្ញា​ឆ្លើយ​យ៉ាង​ខ្លី​នៅចំពោះមុខរបស់អ្នកសារព័ត៌មានយប់មិញថា៖" បើ​ខ្ញុំ​មិន​ប្រាប់​ថា​៥​ឆ្នាំ​ទៀត សារព័ត៌មាន​ចេះ​តែ​សួរ"។

នៅ​ក្នុង​ពិធី​មង្គលការ​របស់​តារា​សម្ដែង ម៉ាក សែនសូនីតា ជាមួយអ្នកជំនួញ​អចលនទ្រព្យ​ម្នាក់ គឺ​លោក ប៉ុល វិបុល គេ​ក៏​ឃើញ​វត្តមាន​របស់​អគ្គនាយិកាទូរទស្សន៍បាយ័ន លោកជំទាវ ហ៊ុន ម៉ាណា និង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ឯកឧត្ដម ហ៊ុយ វណ្ណៈ ព្រម​ទាំង​តារា​ល្បីៗ​ជា​ច្រើន​រូប៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់